Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Emerald Resources ទំនង​ជា​នឹង​ទទួល​បាន​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ក្នុង​ពេល​ឆាប់​ៗ

Emerald Resources ទំនង​ជា​នឹង​ទទួល​បាន​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ក្នុង​ពេល​ឆាប់​ៗ

ភ្នំពេញៈ​ Emerald ​Resources ​ជា​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​ចុះ​បញ្ជី​នៅ​ប្រទេស​អូស្ដ្រាលី​ដែល​ស្ថិត​នៅ​ពី​ក្រោយ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​របស់​ប្រទេស​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌល​គិរី ​គឺ​បាន​ឈាន​មួយ​ជំហាន​កាន់​តែ​កៀក​ក្នុង​ការ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ក្នុង​ឧស្សាហ​កម្ម​រ៉ែ ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​បរិស្ថាន​ជា​មួយ​ក្រសួង​បរិស្ថាន​។ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​បាន ប្រកាស​កាល​ពី​ម្សិល​មិញ​។

ស្ថិត​ក្រោម​លក្ខ​ខណ្ឌ​កិច្ច​ព្រម​ព្រៀង​​នេះ​ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រិច​ ជា​ទីតាំង​គម្រោង​នេះ ​នឹង​ត្រូវ​បាន​បែង​ចែក​ឡើង​វិញ​ដោយ​ក្រសួង​បរិស្ថាន​ក្នុង​ការ​ចាត់​ថ្នាក់​ឡើង​វិញ​ពី «​តំបន់​អភិរក្ស»​ ​ទៅ​ជា​ «​តំបន់​ប្រើ​ប្រាស់​ដោយ​និរន្តរភាព​»។ ​

នៅ​ពេល​នេះ​ក្រុម​ហ៊ុន​រំពឹង​ថា នឹង​ត្រូវ​បាន​ផ្ដល់​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល «នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​ក្រោយ​»។ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​៕ LA

0

Comments

Please, login or register to post a comment