Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Google ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ពិន័យ​ដ៏ច្រើន

Content image - Phnom Penh Post

Google ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ពិន័យ​ដ៏ច្រើន

ក្រុងលុចសំបួៈ ក្រុមហ៊ុន Google កាលពី​ដើម​សប្តាហ៍​នេះ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ពិន័យ​ដ៏ច្រើន​បំផុត ២,៤ ពាន់​លាន​ដុល្លារ​ពី​សំណាក់​អាជ្ញាធរ​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ​របស់​អឺរ៉ុប​ពី​បទ​មាន​ភាព​លម្អៀង​ទៅ​រក​អាជីវកម្ម​សេវាកម្ម​លក់​ទំនិញ​ផ្ទាល់​របស់​ក្រុមហ៊ុន​ខ្លួន​។

បណ្តឹង​ឧទ្ធរណ៍​នេះ​បាន​បង្កើត​ជា​វេទិកា​ប្រយុទ្ធ​នៅ​តុលាការ​មួយ​រវាង​រដ្ឋាភិបាល​ក្រុង​ប្រ៊ុចសែល និង​ក្រុមហ៊ុន​ Google ដែល​បាន​បង្ក​ឲ្យ​ទំនាក់ទំនង​ដែល​មាន​ភាព​តានតឹង​រួច​ទៅ​ហើយ​រវាង​អឺរ៉ុប និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំ​របស់​អាមេរិក​នេះ​រឹត​តែ​ដុនដាប​ថែម​ទៀត​។

ក្រុង​ប្រ៊ុចសែល​ចោទប្រកាន់​ Google ពី​បទ​ផ្តល់​អាទិភាព​ច្រើន​ហួស​ដល់​សេវា Google Shopping របស់​ខ្លួន​ក្នុង​លទ្ធផល​ស្វែងរក​ដែល​ធ្វើឲ្យ​ប៉ះពាល់​សេវា​ប្រៀបធៀប​តម្លៃ​ផ្សេង​ទៀត​ដូចជា TripAdvisor និង Expedia ជាដើម​៕ BP

0

Comments

Please, login or register to post a comment