Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - IFC ពិចារណាទិញ​ភាគហ៊ុន ​២០ ភាគរយរបស់​ធនាគារ Bred Bank

IFC ពិចារណាទិញ​ភាគហ៊ុន ​២០ ភាគរយរបស់​ធនាគារ Bred Bank

ភ្នំពេញៈ ​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ​(IFC) ដែល​ជា​សាខា​ផ្ដល់​កម្ចី​ឯកជន​របស់​ធនាគារ​ពិ​ភព​លោក​ កំពុង​ពិ​ចារ​ណា​​ក្នុង​ការ​វិនិ​យោគ​​ទឹកប្រាក់​រហូត​ដល់​ ១៥​ លាន​ដុល្លារ​​ក្នុង​ការ​ទិញ​​ភាគ​ហ៊ុនធនា​គារ​​ BRED Bank (Cambodia) Plc ២០​ ភាគ​រយ​។ នេះ​បើ​យោងតាម​​ Deal Street Asia ​ដែល​ជា​គេហ​ទំព័រ​ព័ត៌​មាន​ពាណិជ្ជ​កម្ម​អន​ឡាញ​។

របាយ​ការណ៍​បង្ហាញ​កាល​​នៅ​ថ្ងៃនេះ​ថា ​ មូលធន​របស់ IFC នឹង​ជួយ​ដល់​ធនា​គារ​ BRED Bank ផ្ដល់​លទ្ធ​ភាព​ទទួល​​បាន​ហិរ​ញ្ញ​វត្ថុ​សម្រាប់​សហ​​គ្រាស​ធុន​តូច និង​មធ្យម​​ (SME)​ តាមរយៈ​​ផលិត​ផល​ និង​សេវា​ដែល​កំណត់​ទិស​ដៅ​របស់​ធនា​គារ​នេះ​។ ​

បន្ទាប់​មក ធនាគារ​ BRED Bank នឹង​ធ្វើ​ការងារ​ដើ​ម្បីជួយ​កៀរ​គរ​​ប្រាក់​បញ្ញើ​ពី​អតិថិ​ជនរ​បស់​ខ្លួន​។

ធនាគារ​ BRED Bank​ គឺជា​ផ្នែក​មួយ​នៃ​​ក្រុម​ធនាគារ​ឈា​ន​មុខ​គេទី២​នៅ​ក្នុង​ប្រទេស​បារាំង​ ហើយ​បាន​ចាប់​ផ្ដើម​ប្រតិ​បត្តិ​ការ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពីដើម​ឆ្នាំ​នេះ​៕​LA

0

Comments

Please, login or register to post a comment