Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - MAB ទិញ​យន្តហោះ ១៦ ​គ្រឿង​បន្ថែម

Content image - Phnom Penh Post
យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airlines នៅ​ព្រលាន​គូឡាឡាំពួ​។ រូបថត AFP

MAB ទិញ​យន្តហោះ ១៦ ​គ្រឿង​បន្ថែម

ក្រុងគូឡាឡាំពួៈ ក្រុមហ៊ុន Malaysia Airlines Bhd (MAB) និង​ក្រុមហ៊ុន Boeing បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​ដើម្បី​ទិញ​យន្តហោះ​ចំនួន ១៦ ​គ្រឿង​ក្នុង​នោះ​មាន​យន្តហោះ​ម៉ូដែល 787 Dreamliners ចំនួន​ ៨ ​គ្រឿង និង​យន្តហោះ​ម៉ូដែល 737 MAXs ចំនួន​ ៨ ​គ្រឿង​។

ក្រុមហ៊ុន Boeing បាន​ឲ្យ​ដឹង​ថា​អនុស្សរណៈ​យោគយល់​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ​នេះ​រួម​មាន​ការ​ទិញ​យន្តហោះ​ម៉ូដែល 787-9 Dreamliners ចំនួន​ ៨ ​គ្រឿង​តាមរយៈ​ការ​ប្តូរ​ការ​បញ្ជា​ទិញ​ចាស់​នូវ​យន្តហោះ​ម៉ូដែល Boeing 737 MAX ចំនួន​ ៨ ​គ្រឿង​របស់​ក្រុមហ៊ុន Malaysia Airlines និង​សិទ្ធិ​ទិញ​យន្តហោះ​ម៉ូដែល 737 MAX ចំនួន ៨ ​គ្រឿង​បន្ថែម​ទៀត​។

ក្រុមហ៊ុន Boeing បាន​បន្ត​ថា​អនុ​ស្សរណៈ​យោគយល់​នេះ​រួម​បញ្ចូល​ទាំង​សេវា​ថែទាំ​យន្តហោះ​នៅ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Boeing ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ជា​បន្ត​ដល់​យន្តហោះ​របស់​ក្រុមហ៊ុន Boeing នាពេល​បច្ចុប្បន្ន និង​អនាគត​ដែល​បាន​លក់​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ម៉ាឡេស៊ី​មួយ​នេះ​។

ពិធី​ចុះ​ហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើ​ជា​សាក្សី​ដោយ​លោក Mustapa Mohamed រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ម៉ាឡេស៊ី​ដោយ​មាន​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី NajibRazak ផង​ដែរ​។

លោក Peter Belle នាយក​គ្រប់គ្រង និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មួយ​នេះ​មាន​មោទនភាព​ក្នុង​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ទិញ​យន្តហោះ​ចំនួន ៨ ​គ្រឿង​នេះ​។

លោក​បាន​បន្ត​ថា​៖ «​យន្តហោះ​ខ្នាត​ធំ​ថ្មី​គឺជា​គន្លឹះ​ក្នុង​ការ​ធ្វើ​ជួយ​ឲ្យ​ក្រុមហ៊ុន Malaysia Airlines ផ្តល់​សេវាកម្ម​លំដាប់​ផ្កាយ​ ៥ ​ជាថ្មី​ម្តង​ទៀត​។

យន្តហោះ​ខ្នាត​ធំ​ម៉ូដែល 787-9 នឹង​ផ្តល់​លទ្ធភាព​ប្រតិបត្តិការ​ហោះហើរ​ទៅ​កាន់​តំបន់​ណា​មួយ​នៅ​តំបន់​អឺរ៉ុប និង​ទិសដៅ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​នាពេល​អនាគត​ចេញ​ពី​ទីក្រុង​គូឡាឡាំពួ​។

ក្រុមហ៊ុន Malaysia Airlines ប្រតិបត្តិការ​យន្តហោះ​ម៉ូដែល 737s ជំនាន់​ក្រោយ​ចំនួន​ជាង​ ៥០ ​គ្រឿង និង​មាន​យន្តហោះ​ម៉ូដែល 737 MAXs បន្ថែម​ចំនួន ២៥ ​គ្រឿង​ដែល​កំពុង​បញ្ជា​ទិញ​រួម​ទាំង​យន្តហោះ​ម៉ូដែល 737 MAX 10 ថ្មី​ចំនួន​ ១០ ​គ្រឿង​ទៀត​៕ ANN/BP

0

Comments

Please, login or register to post a comment