ភ្នំពេញៈ ក្រុម​ហ៊ុន​ TGG Takara Gaming Group ​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហុង​កុង បាន​ប្រកាស​កាល​​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន​ពីការ​ចាប់​​ផ្តើម​ដំ​ណើរ​ការ​សេវា​ល្បែង​តាម​អន​ឡាញនៅ​កម្ពុជា​ ដោ​យ​ចាប់​ដៃ​គូ​ជា​មួយ​កាស៊ីណូ​ធំ​ៗ​២​គឺ​ Golden Crown នៅ​ប៉ោយ​ប៉ែត ​និង Superrich the Best Casino នៅ​ក្រុង​ព្រះ​សីហនុ​។

លោក Raymond Chan ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន TGG បាន​លើក​ឡើង​ថា​ TGG សម្លឹង​ឃើញ​សក្តានុពល​ នៅ​ទីផ្សារ​នៅ​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ទីផ្សារ​ទំាង​នេះ​កំពុង​រីក​ចម្រើន​ខាង​ផ្នែក​ចំនួន​ភ្ញៀវ​ទេសចរ​ចិន។

លោក​បន្ត​ថា ការ​ជោគ​ជ័យ​នៅ​ទីផ្សារ​កម្ពុជា​ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​ពង្រីក​ទៅ​តាម​ទីផ្សារ​ប្រទេស​ផ្សេងៗ​ទៀត​ នៅ​ក្នុង​តំបន់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​៕