Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Toshiba លក់​អាជីវកម្ម​ផលិត​ទូរទស្សន៍​ឲ្យ​ក្រុមហ៊ុនចិន

Content image - Phnom Penh Post

Toshiba លក់​អាជីវកម្ម​ផលិត​ទូរទស្សន៍​ឲ្យ​ក្រុមហ៊ុនចិន

ក្រុង​តូក្យូៈ ​ក្រុមហ៊ុន​ពហុផលិត​ផល Toshiba ​ដែល​កំពុងជួប​ការពិបាក​បាន​ឲ្យដឹងនៅ​ថ្ងៃ​នេះ​ថា ខ្លួន​​បាន​សម្រេច​ចិត្ត​លក់​អាជីវ​កម្ម​​ផលិត​ទូរទស្សន៍របស់ខ្លួន​​ទៅ​ឲ្យ​​ក្រុម​ហ៊ុន Hisense Group របស់​ប្រទេសចិន ដែល​​ជា​ផ្នែក​មួយនៃ​កិច្ច​​ប្រឹង​ប្រែង​​​ស្ដារ​តារាតុល្យភាព​​ឡើងវិញ​។​

​ក្រុម​ហ៊ុន​ Toshiba បាន​ឲ្យដឹង​នៅ​ក្នុង​សេច​ក្ដីប្រកាស​ព័ត៌​មាន​ ខ្លួន​បានយល់ព្រម​ជា​មួយ​ក្រុម​ហ៊ុន​ចិន​មួយ​នេះ​​ក្នុងការលក់​ភាគហ៊ុន​ ៩៥ ភាគរយ​​ក្នុង​ក្រុមហ៊ុន​ Toshiba Visual Solutions (TVS) របស់ខ្លួន​ក្នុងតម្លៃ​ប្រហែល​ ១២,​៩ ​ពាន់​លាន​យ៉េន ​(​១១៤ ​លានដុល្លារ​)។

​ក្រុម​ហ៊ុន Toshiba ​ឲ្យដឹងថា​៖ «​ក្រុម​ហ៊ុន​​កំពុងពិចារ​ណា​ការ​កែ​ទម្រង់រច​នាសម្ព័ន្ធ​ដែលនឹង ពង្រឹង​មូលដ្ឋាន​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​»។​

​ក្រុម​ហ៊ុនបច្ចេក​វិទ្យា​មួយ​នេះ​បាន​​បន្តថា​៖ «​វា​មាន​ការ​ពិបាក​​សម្រាប់​ក្រុម​ហ៊ុន​ Toshiba ខ្លួ​ន​ឯង​ផ្ទាល់​​ក្នុងការវិនិយោគ​​បន្ថែមទៀត​លើធនធាន​គ្រប់គ្រង និង​អនុវត្ត​វិធាន​ការរបស់ខ្លួន​ដើម្បី​ពង្រឹង​សមត្ថ​ភាព​​ប្រកួត​ប្រជែង»។​

ដូច្នេះ ក្រុម​ហ៊ុន​សម្រេច​ថា មធ្យោ​បាយ​ដ៏​ល្អ​បំ​ផុត​​ដើ​ម្បីពង្រឹង​អាជីវ​កម្ម​គឺ «ការផ្ទេរ​​អាជីវ​កម្មនេះ​ឲ្យ​ក្រុម​ហ៊ុន​ Hisense»។​

សេចក្ដី​ប្រកាស​នេះ​បានធ្វើ​ឡើងត្រឹមតែ​ប៉ុន្មាន​​ថ្ងៃបន្ទាប់​ពី​​ក្រុម​ហ៊ុន​ដែល​​មាន​មូលដ្ឋាន​នៅទី​ក្រុង​តូក្យូ​មួយនេះ​​បាន​ឲ្យដឹងថា ខ្លួន​បាន​កត់ត្រា​ការ​ខាតបង់​សុទ្ធ​ចំនួន ​៤៣៦​​ លានដុល្លារ​សម្រាប់​​ឆមាស​ទី ១ ​នៃ​ឆ្នាំ​សារពើ​ពន្ធ​ ខណៈ​ក្រុមហ៊ុន​នេះ​ដើរ​​ឆ្ពោះទៅរក​ការបញ្ចប់​ការ​លក់​អាជីវកម្ម​បន្ទះឈីបរបស់ខ្លួន​ដែល​មានតម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​៕LA

0

Comments

Please, login or register to post a comment