Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កងទ័ព​ហ្វីលីពីន ​បង្កើន​ការវាយ​ប្រហារ IS ខណៈ​ចំនួន​ស្លាប់​កើន​ឡើង​ជាង ៣០០ នាក់

Content image - Phnom Penh Post
ទាហាន​ហ្វីលីពីន​ម្នាក់ លើក​គ្រាប់​កំាភ្លើង​ដាក់​ក្នុង​ឧទ្ធម្ភាគចក្រ MG520 របស់​ទ័ពអាកាស​​។ AFP

កងទ័ព​ហ្វីលីពីន ​បង្កើន​ការវាយ​ប្រហារ IS ខណៈ​ចំនួន​ស្លាប់​កើន​ឡើង​ជាង ៣០០ នាក់

ក្រុងម៉ារ៉ាវី: កងទ័ព​ហ្វីលីពីន បង្កើនការ​វាយ​ប្រហារ​លើ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​និយម IS ដែល​កំពុង​កាន់កាប់​តំបន់​ជា​ច្រើន​នៃ​ក្រុង​ម៉ារ៉ាវី​ភាគ​ខាងត្បូង​ជាមួយ​ការវាយ​ប្រហារ​ផ្លូវ​អាកាស និង​កង​កាំភ្លើងធំ​កាល​ពីថ្ងៃ​សៅរ៍ ខណៈ​ទាហាន​ជាច្រើន​នាក់​ទៀត ត្រូវបាន​ដាក់​ពង្រាយ និង​ចំនួន​អ្នកស្លាប់ បាន​កើន​ឡើង​ដល់ ៣០០ នាក់ បន្ទាប់​ពីមាន​ការវាយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជិត​មួយ​ខែ​កន្លង​ទៅ។

ក្រុម​អ្នកកាសែត AFP ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា អគ្គិភ័យ បាន​ផ្ទុះ​ឡើង​និង​ដុំផ្សែង​ពណ៌​ខ្មៅ​ដ៏ច្រើន​បាន​ហុយ​ចេញ​ពីតំបន់​កណ្តាល (បរិ​ពន្ធ​ភូមិ) មួយ​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ក្រុមជន​សកម្ម​ប្រយុទ្ធ ខណៈ​កងកម្លាំង​ទ័ពអាកាស​បាន​រៀបចំ​ទម្លាក់​គ្រាប់បែក​ដើម្បី​គាំទ្រ​ដល់​ទ័ព​ជើងគោក ដែល​ព្យាយាម​វាយ​ប្រយុទ្ធ​ដើម្បី​បណ្តេញ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ចេញពី​ទីតាំង​ឈរជើង​ដ៏រឹងមាំ​មួយ​ចំនួន។

ក្រុម​ឧទ្ធម្ភាគចក្រ​វាយប្រហារ MG520 និង​ក្រុម​យន្តហោះ​ចម្បាំង FA50 ត្រូវបាន​ប្រើប្រាស់​ក្នុងការ​វាយប្រហារ ខណៈ​ការវាយ​ប្រហារ​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​ត្រូវ​បានឮ​បាន​ឆ្ងាយ​ណាស់​ដោយ​បាន​បង្ហាញ​កម្រិត​នៃការ​ប្រយុទ្ធ​គ្នា​ដ៏ខ្លាំង​ក្លា។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ដែល​បាន​បង្ហាញ​ខ្លួនជា​សាធារណៈ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង បាន​និយាយ​ពី​វត្តមាន​នៃ​ក្រុម​យុទ្ធជន​បរទេស​មកពី​ក្រុម IS នៅក្នុង​ចំណោម​ជន​សកម្មប្រយុទ្ធ​នៅក្នុង​ក្រុង​ម៉ារ៉ាវី​បាន​ធ្វើ​ឲ្យការ​ប្រយុទ្ធ​គ្នា​នោះ កាន់តែ​លំបាក។

លោក​បាន​ប្រាប់​ក្រុម​ទាហាន​នៅក្នុង​អំឡុង​ទស្សនកិច្ច​មួយ​ទៅកាន់​ជំរំ​យោធា​មួយ​នៅ​ក្នុង​ក្រុង Butuan នៅ​ភាគ​ឦសាន​ក្រុង​ម៉ារ៉ាវី ភាគ​ខាងត្បូង​ក្រុង​មីនដាណាវ​ថា នៅ​ទីនោះ អ្នកមាន​ក្រុម​យុទ្ធជន​មកពី​ស៊ីរី​ឥណ្ឌូនេស៊ី​ម៉ាឡេស៊ី ស្រីលង្កា​និង​អារ៉ាប់»។

លោក Duterte បាន​បន្ថែម​ថា៖ «យើង​ត្រូវ​ប្រើ​សម្ភារ​ផ្លូវអាកាស​ជាច្រើន ដោយសារ​យើង​ត្រូវ​ទប់ទល់​ជាមួយ​នឹង​ក្រុម​យុទ្ធជន​មកពី​មជ្ឈិមបូព៌ា និង​ពួកគេ​បាន​ពីសិល្បៈ​នៃការ​សម្លាប់​យ៉ាង​សាហាវ​ឃោរឃៅ​បំផុត​គឺ ពួកគេ​នឹង​ដុត​លោក​អ្នក និង​កាត់​ក្បាល​លោកអ្នក»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ