Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កងទ័ព៖ កម្លាំង​សន្តិសុខ​ មីយ៉ាន់ម៉ា​ ចូលរួម​សម្លាប់​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា

Content image - Phnom Penh Post
ទាហាន​មីយ៉ាន់ម៉ា​ចង្អុល​បង្ហាញ​ផ្នូរ​កប់​សាកសព​ជន​ភាគ​តិចរ៉ូហ៊ីងយ៉ា​​។ BKP

កងទ័ព៖ កម្លាំង​សន្តិសុខ​ មីយ៉ាន់ម៉ា​ ចូលរួម​សម្លាប់​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា

ក្រុងយ៉ាំងហ្គោនៈ ការិយាល័យ​មេបញ្ជាការ​កងទ័ព បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា កម្លាំង​សន្តិសុខ ដែល​បាន​ចូលរួម​ក្នុង​ការ​សម្លាប់​រង្គាល​ជន​ភាគ​តិច រ៉ូហ៊ីងយ៉ា ១០ នាក់ នៅ​ខែ​កញ្ញា​ ខណៈ​ការិយាល័យ​នោះ បាន​សារ​ភាព​ជា​លើក​ដំបូង​ពី​ការ ធ្វើទុក្ខ​បុកម្នេញ​នៅ​ក្នុង​ការ​បង្ក្រាប ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជម្លៀស​ខ្លួន​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​របស់​សហគមន៍​មូស្លីម។

តាម​សារ​ហ្វេសប៊ុក ដែល​បាន​បង្ហោះ​នោះ បាន​ឲ្យ​ដឹង​ថា​ការ​សម្លាប់​នោះ បាន​កើត​ឡើង​នៅ​ថ្ងៃទី ២ ខែ​កញ្ញា នៅ​ក្នុង​ភូមិ Inn Din នៃ​រដ្ឋ​រ៉ាក់ឃីន ខណៈ​ដែល​ភាព​តាន​តឹង បាន​រាលដាល និង​បាន​ជំរុញ​ឲ្យ​មាន​ជម្លោះ​រវាង​ជន​រ៉ូហ៊ីងយ៉ា និង​កង​កម្លាំង​សន្តិសុខ និង​ក្រុម​ជនជាតិ​ភាគ​តិច​ដទៃ​ទៀត​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ផងដែរ បន្ទាប់​ពី​បុរស​ម្នាក់​នៅ​រដ្ឋ​នេះ​ត្រូវ​បាន​គេ​សម្លាប់។

ការិយាល័យ​នោះ​បាន​ឲ្យ​ដឹង ទៀត​ថា តាម​សារ​ដែល​ត្រូវបាន​បង្ហោះ​លើ​ប្រព័ន្ធ​ហ្វេសប៊ុក​ថា៖ «អ្នក​ភូមិ​ខ្លះ​នៅ InnDin និង​សមាជិក​នៃ​កម្លាំង សន្តិសុខ​មួយ​ចំនួន បាន​សារភាព​ថា ពួកគេ បាន​សម្លាប់​ភេរវករ​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ១០ នាក់» សារ​ដែល​បាន​បង្ហោះ​នោះ​ក៏បាន​បញ្ជាក់​ពី​ផ្នូរ​កប់​សាកសព​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដ៏ធំ​មួយ​ស្ថិត​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ជា​លើក​ដំបូង​បន្ទាប់​ពី​ការ​បង្ក្រាប ដែល​ដឹកនាំ​ដោយ​កងទ័ព​លើ​កង​ប្រដាប់​អាវុធ ដែល​ជា​សមាជិក​នៃ​ជនជាតិ​ភាគតិច​នេះ កាល​ពី​ចុង​ខែ​សីហា​ឆ្នាំ​ទៅ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ