Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្លាំង​អ៊ីរ៉ាក់​ រុល​ចូលដល់​ក្បែរ​វិហារ​អ៊ិស្លាម​ក្រុង​ ម៉ូស៊ូល

Content image - Phnom Penh Post
កម្លាំងអ៊ីរ៉ាក់​ ដែលរួម​ទាំង​ប៉ូលិស​សហព័ន្ធ និង​កងឆ្លើយ​តបរហ័ស​រុលចូល​ក្រុងម៉ូស៊ូល​ភាគខា​ងលិច។ AFP

កម្លាំង​អ៊ីរ៉ាក់​ រុល​ចូលដល់​ក្បែរ​វិហារ​អ៊ិស្លាម​ក្រុង​ ម៉ូស៊ូល

ក្រុងម៉ូស៊ូលៈ កម្លាំង​ពិសេស​អ៊ីរ៉ាក់​បាន​និយាយ​ថា ពួកគេ​កំពុង​ប្រយុទ្ធ​ពីផ្ទះមួយ​ទៅផ្ទះ​មួយ​នៅ​ក្រុង​ម៉ូស៊ូល​ភាគ ខាងលិច​ពីថ្ងៃ​សៅរ៍ ដោយ​បាន​រំកិល​ទៅ​ក្បែរ​វិហារ​អ៊ីស្លាម ជាទី​ដែល​ក្រុមរដ្ឋ​អ៊ិស្លាម​បាន​ប្រកាស​រដ្ឋ​អ៊ិសា្លម​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០១៤។

កម្លាំង​អ៊ីរ៉ាក់ បាន​ចាប់ផ្តើម​កិច្ច​ប្រតិបត្តិការ​មួយ​នៅ​ថ្ងៃទី ១៩ កុម្ភៈ ដើម្បី​ដណ្តើម​យក​ក្រុង​ម៉ូស៊ូល​ភាគ​ខាងលិច​មកកាន់​កាប់វិញ ដែល​ក្រុមរដ្ឋ​អ៊ិស្លាម​ធំ​ចុងក្រោយ​បាន​ឈរ​ជើង​នៅក្នុង​ប្រទេស​នេះ​និងបាន​រាប់បញ្ចូល​ក្រុង​នេះ​ផងដែរ។

ក្រុម​មេបញ្ជាការ បាន​និយាយថា ការរុល​ចូលដល់​ផ្លូវ​ជ្រលង​ជាច្រើន​ដែលមាន​ប្រជាជន​ច្រើន មាន​ភាពយឺត​ណាស់​ប៉ុន្តែថា​កម្លាំង​រដ្ឋាភិបាល​ដណ្តើម​បានថ្មីៗពី​ក្រុម IS នៅក្នុង​សង្កាត់​បុរាណ​ភាគខាង​កណ្តាល។

លោក​អនុសេនីយ៍ឯក Firas al-Zuwaidi ជាអ្នក​នាំពាក្យ​សម្រាប់​កម្លាំង​ឆ្លើយតប​រហ័ស​ពិសេស​នៃ​ក្រសួង​មហាផ្ទៃ បាន​និយាយថា៖ «កម្លាំង​របស់​យើង​ស្ថិតនៅ​ចម្ងាយ ៨០០ ម៉ែត្រ​ទៀតពី​វិហារ​អ៊ិស្លាម​នោះ»។

Content image - Phnom Penh Post
ប្រជាជន​អ៊ីរ៉ាក់​ដែល​ខ្ចាត់​ព្រាត់​ ឈរ​នៅ​ជំរំ Haman al-Alil នៅថ្ងៃទី ១៨ ខែមីនា​។ AFP

លោកបាន​និយាយ​យោង​ដល់​វិហារ Al-Nuri ជាទី​ដែល​មេដឹកនាំ IS លោក Abu Bakr alBaghdadi បានប្រកាស​រដ្ឋអ៊ិស្លាម​ឆ្លង​ព្រំដែន ដោយ​បាន​ឆ្លង​ទឹកដី​គ្រប់គ្រង​ដោយ​ក្រុម​ជីហាដ​នៅ​អ៊ីរ៉ាក់​និងស៊ីរី ដោយ​បាន​ប្រកាស​ជា​ចំហ​នៅក្នុង​ខែកក្កដា​ឆ្នាំ ២០១៤។

លោក Zuwaidi បាន​និយាយថា៖ «យើង​កំពុង​ប្រឈម​ការលំបាក​ជាច្រើន​ដូចជា​អាកាសធាតុ​មិនល្អ និងផ្លូវ​ចង្អៀត​ពេក​សម្រាប់​រថយន្ត​យោធា​ដែល​មិនអាច​ចូល​បាន»។

លោកបាន​និយាយថា៖ «ការប្រយុទ្ធ​គ្នា​ពីផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ ពីផ្ទះ​មួយ​ទៅផ្ទះ​មួយ ខណៈ​សំឡេង​នៃការ​បាញ់​កាំភ្លើង​ត្បាល់​បានលាន់​កក្រើក​ចេញពី​កណ្តាល​នៃ​ក្រុងទី ២ របស់​អ៊ីរ៉ាក់»។

ការប្រយុទ្ធ​គ្នា​ដណ្តើម​យក​ក្រុងនោះ​ជានិច្ចកាល​ត្រូវបាន​គេ​រំពឹង​ទុកជា​យុទ្ធនាការ​ដ៏លំបាក​បំផុត​ដើម្បី​ដណ្តើម​យក​ក្រុង​ម៉ូស៊ូល​ពី IS មកកាន់​កាប់​វិញ និងកាន់​តែមាន​ភាពស្មុគស្មាញ​ដោយមាន​វត្តមាន​ជនស៊ីវិល​រាប់សែន​នាក់​ត្រូវបាន​ជឿថា​បាន​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ជីហាដ។

កម្លាំង​អ៊ីរ៉ាក់​នៅ​ខែមករា ដណ្តើមបាន​ក្រុងនេះ​ភាគ​ខាងកើត​ដែល​ខណ្ឌ​ដោយ​ទន្លេ​ទីគ្រីស​មក​កាន់កាប់​វិញនៅ​មុននឹង​ផ្តោត​ទៅលើ​តំបន់​តូចៗ ប៉ុន្តែ​ផ្តោត​ទៅ​ច្រាំង​ខាងលិច៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ