ក្រុងដូហា: ក្រសួង​ការបរទេស​ក្រុង​ដូហា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ កាតា និង​ឆាត ធ្វើ​ការ​ស្តារ​ទំនាក់​ទំនង​ការទូត​ឡើង​វិញ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ខ្សោយ​នៅ​ក្នុង​ខែ​សីហា​ភ្លាមៗ​បន្ទាប់​ពី​អារ៉ាប់ សាអ៊ូឌីត​និង​ក្រុម​សម្ព័ន្ធមិត្ត​បាន​ចាប់ផ្តើម​ធ្វើការ​ពហិការ​ទូត​កាតា។

លោកស្រី Lolwah Al-Khater អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កាតា បាន​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ថា ប្រទេស​នេះ​នឹង​បញ្ជូន​អគ្គរដ្ឋទូត​របស់​ខ្លួន​ឲ្យ​វិល​ត្រឡប់​ទៅ​បម្រើការ​តាម​តួនាទី​ជា​ធម្មតា​វិញ​ភ្លាម។

លោកស្រី បាន​ថ្លែង​នៅលើ​ទំព័រ​ធ្វីធើរ​ថា៖ «ជាច្រើន​ម៉ោង​កន្លង​ទៅ​អនុស្សរណៈ​យោគ​យល់ (M០U) មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​កាតា​និង​ឆាត។ ទំនាក់​ទំនង​ការ​ទូត​នឹង​ត្រូវ​បាន​បន្ត​ជាថ្មី​វិញ ដោយ​ការ​ផ្តោះប្តូរ​អគ្គរដ្ឋទូត​គ្នា​ទៅ​វិញ​ទៅ​មក​ភ្លាមៗ​ផង​ដែរ»។

លោកស្រី Al-Khater បាន​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​នោះ គឺជា «ជ័យជម្នះ​មួយ​សម្រាប់​ប្រទេស​ទាំង ២ នេះ»។

ឆាត​បាន​បិទ​ស្ថានទូត​របស់​កាតា​ក្នុង​ទីក្រុង N''Djamena នៅ​ក្នុង​ចុង​ខែ​សីហា ដោយ​បាន​ចោទ​ប្រកាន់​ក្រុង​ដូហា​ថា​ប៉ុនប៉ង​បង្ក​អស្ថិរភាព​នៅ​ក្នុង​ពាក់កណ្តាល​សមុទ្រ​ខ្សាច់​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ដែល​បិទ​ខ្ទប់​គ្មាន ២ ពី​ច្រក​សមុទ្រ​នេះ។

អំឡុង​រយៈពេល​ជាច្រើន​ថ្ងៃ កាតា បាន​ធ្វើការ​សងសឹក​ដោយ​ការបិទ​ស្ថានទូត​របស់​ឆាត​នៅ​ក្នុង​ទីក្រុង​ដូហា​ព្រម​ទាំង​បញ្ជា​ឲ្យ​គ្រប់​បុគ្គលិក​បម្រើការ​ទាំង​អស់​ចាក​ចេញ​ពី​ទឹកដី​របស់​ខ្លួន​ផង​ដែរ។

៩ ខែក្រោយ​វិបត្តិ​នេះ កាតា​ត្រូវបាន​អតីត​រដ្ឋ​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ និង​រដ្ឋ​ជិត​ខាង​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ដាក់​ឲ្យ​នៅ​ឯកោ៕