កំពង់​​ផែ​អ៊ី​លីហ្សា​បេតៈ ​ប៉ូលិស​ បាន​និយាយ​ថា ​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម ​បាន​វាយ​ប្រហារ​ទៅ​លើ​ប៉ូស្តិ៍​ប៉ូលិស​មួយ​នៃ​តំបន់​ជន​បទមួយ​​នៅ​អាហ្រ្វិក​ខាង​ត្បូង​នាថ្ងៃ​ពុធ​នេះ ​និង​បាន​លួច​យក​កាំភ្លើង​ជា​ច្រើន​ដើម​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ ​ដែល​បណ្តាល​ឲ្យ​មន្ត្រី​៥នាក់​ និង​ទាហាន​ម្នាក់​ ស្លាប់​។​

អ្នក​នាំ​ពាក្យ​ប៉ូលិស​លោក​Vish Naidoo ​បាន​ថ្លែង​ថា ​ចោរ​ប្លន់​ទាំង​អស់​នោះ ​បាន​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​នោះ​នៅ​ក្នុង​ភូមិ​ Engcobo ​ភាគ​ខាង​ត្បូង​ភ្លាមៗ​នៅ​ពេល​រំលង​អាធ្រាត្រ ​ហើយ​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​មន្រ្តី​ទាំង​នោះ​ និង​ចាប់​បាន​មន្ត្រី​​ពីរ​នាក់​ផ្សេង​ទៀត ​ដែល​ក្រោយ​មក​​ពួក​គេ ​បាន​សម្លាប់​តែ​ម្តង។

លោក​ Naidoo ​បាន​ប្រាប់​ AFP​ថា​ នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ម៉ោង​ពេល​ព្រឹក​មនុស្ស​៦​នាក់​ បាន​ស្លាប់​ នៅ​ពេល​ក្រុម​ចោរ​ប្លន់​នោះ ​បាន​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ុលិស​Engcobo​។​

៥​ នាក់​នៅ​ក្នុង​ចំណោម​ ៦​ នាក់​នោះ​ គឺ​ជា​មន្ត្រី​ប្រចាំ​ការ​។ មន្ត្រី​ប៉ូលិស​បី​នាក់​ ត្រូវ​បាន​ក្រុម​ប្លន់​​នោះ​ស្លាប់​នៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​នៅ​ពេល​ចោរ​ប្លន់​បាន​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​នោះ ​និង​បាន​បាញ់​រះ​ទៅ​លើ​សមា​ជិក​ដទៃ​ទៀត​៕ PSA