Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការវាយ​ប្រហារ​អត្តឃាត​ សម្លាប់ ១៨ នាក់

Content image - Phnom Penh Post
ពលរដ្ឋអ៊ីរ៉ាក់ ពិនិត្យ​មើល​កន្លែង​វាយប្រហារ​នៅ​ផ្សារបន្លែ​លក់ដុំ​។ Afp

ការវាយ​ប្រហារ​អត្តឃាត​ សម្លាប់ ១៨ នាក់

ក្រុងបាកដាដៈ ការវាយប្រហារ​អត្តឃាត​នៅ​ផ្សារពីរ​នៃ​ក្រុង​បាកដាដ បានបណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១៨ នាក់​ស្លាប់​ពីថ្ងៃ​អាទិត្យ ជាការ​វាយប្រហារ​ថ្មី​បំផុត​ចំរដ្ឋធានី​នេះ ខណៈ​កម្លាំង​អ៊ីរ៉ាក់ បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាដ​រដ្ឋអ៊ិស្លាម​នៅ​ក្រុង​ម៉ូស៊ូល។

កម្លាំង​អ៊ីរ៉ាក់ បាន​រុញក្រុម IS ចេញពី​ទឹកដី​ភាគច្រើន ដែល​ក្រុម​នោះ ធ្លាប់​កាន់កាប់ ប៉ុន្តែ​រលក​នៃ​ការវាយ​ប្រហារ​ថ្មីៗនេះ បានបង្ហាញ​កំហឹង ដែល​ក្រុម​ជីហាដ​បង្ក​ចំពោះ​ក្រុមជន​ស៊ីវិល ខណៈ​ពួកគេ បាន​បាត់បង់​មូលដ្ឋាន​របស់​ពួកគេ។

ការវាយប្រហារ​ទី ១ កាលពី​ថ្ងៃអាទិត្យ បានកើត​ឡើង​នៅផ្សារ Jamila ជាផ្សារ​បន្លែ​លក់ដុំ​ធំនៅក្នុង​សង្កាត់ Sadr City នៃ​ក្រុង​បាកដាដ ជា​សង្កាត់​ភាគច្រើន​ស៊ីអ៊ីត​នៅក្នុង​រដ្ឋធានី​ភាគ​ឦសាន​ដែល​ត្រូវបាន​យក​ជាគោលដៅ​ជាច្រើនលើក។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក Saad Maan បាន​និយាយថា៖ «ទាហាន​ម្នាក់នៅ​ច្រកចូល​ផ្សារ Jamila នោះ បាន​បើក​ការវាយ​ប្រហារ​ទៅលើ​រថយន្ត​គ្រាប់បែក​អត្តឃាត​មួយគ្រឿង ក្រោយពី​បានកត់​សម្គាល់​រថយន្ត​របស់​ជនសង្ស័យ ប៉ុន្តែ​ភេរវករ​នោះ បាន​បំផ្ទុះ​រថយន្ត​របស់ខ្លួន​ឯង។

ប៉ូលិស​ឋានៈ​វរសេនីយ៍ឯក​ម្នាក់ និង​មន្ត្រី​សុខាភិបាល​ម្នាក់ បាននិយាយថា មនុស្ស​យ៉ាងតិច ១២ នាក់​ស្លាប់ និង ៣៩ នាក់​រងរបួស។ ទាហាន​ម្នាក់ ដែលបាន​វាយប្រហារ​ទៅលើ​អ្នក​វាយប្រហារ​នោះ ក៏នៅ​ក្នុងចំណោម​អ្នករងរបួស​ទាំង​នោះដែរ។

Content image - Phnom Penh Post
កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ការពារ​កន្លែង​វាយប្រហារ​នៅផ្សារ​បន្លែ​លក់ដុំ។ Afp

ក្រុមមន្ត្រី បាន​និយាយថា ការវាយប្រហារ​លើកទី ២ គេឃើញ​អ្នក​វាយប្រហារ​អត្តឃាត​ម្នាក់ បំផ្ទុះ​គ្រឿងផ្ទុះ​នៅ​ផ្សារមួយ​នៅក្នុង​តំបន់ Baladiyat ខាងកើត​ក្រុង​បាកដាដ ដោយបាន​បណ្តាល​ឲ្យមនុស្ស​យ៉ាងតិច ៦ នាក់​ស្លាប់ និង​យ៉ាងតិច ១៦ នាក់​រងរបួស។

ក្រុម IS បានចេញ​សេចក្តី​ថ្លែងការណ៍​មួយតាម​បណ្តាញ​អ៊ីនធឺណិត ដែល​បាន​អះអាង​ចំពោះ ការវាយប្រហារ​នោះ ដោយ​និយាយថា ខ្លួន​បានយក​សមាជិក​នៃ​ក្រុម​ភាគច្រើន​មូស្លីម​ស៊ីអ៊ីតអ៊ី​រ៉ាក់ ដែល​ក្រុម​ជីហាដ​ចាត់ទុកជា​ក្រុមប្រឆាំង​សាសនា​ជាគោលដៅ។

គ្មាន​ការអះអាង​ទទួល​ខុសត្រូវ​ភ្លាមៗ​ចំពោះ​ការវាយប្រហារ​នៅ​តំបន់ Baladiyat នោះទេ ប៉ុន្តែ​សញ្ញានៃ​ការវាយប្រហារ​នោះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម IS។

មន្ទីរពេទ្យ​នៅក្នុង​សង្កាត់ Sadr City ជាទី​ដែល​ឆ្អឹង​របស់គេ​ត្រូវបាន​យកចេញ​នោះ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា គ្រឿងផ្ទុះ​មួយទៀត បានផ្ទុះ​នៅពេល​សាកសព​របស់​អ្នក​វាយប្រហារ​នៅផ្សារ Jamila ត្រូវដាក់​នៅ​កន្លែង​ដាក់​សាកសព។

សេចក្តីថ្លែងការណ៍​នោះ បាននិយាយថា ការផ្ទុះ​នោះ បាន​កើតឡើង​នៅពេល​បុគ្គលិក​ម្នាក់​បាន​រើស​ឆ្អឹង ខណៈ​កំពុង​ស្វែងរក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ។

សេចក្តីថ្លែងការណ៍​ដដែល បាន​និយាយថា ការផ្ទុះ​នោះ មិនបាន​បណ្តាល​ឲ្យ​ខូចខាត ឬ រងរបួស​ទេ ប៉ុន្តែអ្នក​ថតរូប​ម្នា​ក់នៅ​កន្លែង​កើតហេតុ​នោះ បាន​បញ្ជាក់ថា ការផ្ទុះ​នោះ បានបណ្តាល​ឲ្យ​បង្អួច​មួយខ្ទេច​ជាចម្រៀក។ ក្រុម IS បាន​អះអាង​ពីការវាយ ប្រហារ​នៅ​ថ្ងៃទី ២ មករា៕

0

Comments

Please, login or register to post a comment

ព័ត៌មាន ពាក់ព័ន្ធ