ក្រុងយ៉ាំងហ្គោនៈ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ុងសាន ស៊ូជី បានថ្លែងស្វាគមន៍ការសារភាពដែលមិនធ្លាប់មានពីមុនមក ដែលកងសន្តិសុខ បានសម្លាប់ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាក្រៅប្រព័ន្ធតុលាការថា ជាជំហានវិជ្ជមានមួយ។
បន្ទាប់ពីប៉ុន្មានខែក្រោយពីការបដិសេធយ៉ាងខ្លាំងក្លាលើការធ្វើទុក្ខបុកម្នេញខាងកងទ័ពកាលពីថ្ងៃពុធការសាកសួរ បានបង្ហាញថា សមាជិក ៤ នាក់នៃកងកម្លាំងសន្តិសុខបានចូលរួមសម្លាប់កងប្រដាប់អាវុធរ៉ូហ៊ីងយ៉ាចំនួន ១០ នាក់នៅក្នុងភូមិ InnDin នៅថ្ងៃទី ២ ខែកញ្ញា ហើយសាកសពត្រូវបានទម្លាក់ចូលទៅក្នុងរណ្ដៅមួយ។
ជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាប្រមាណជា ៦៥៥,០០០ នាក់បានភៀសខ្លួននៅកាន់ភាគខាងលិចនៃរដ្ឋរ៉ាក់ឃីន ដើម្បីឆ្លងដែនទៅបង់ក្លាដែស ចាប់តាំងពីខែសីហា ដោយសារអំពើ សាហាវឃោរឃៅ និងការធ្វើទុក្ខបុកម្នេញពីសំណាក់កងទ័ពមីយ៉ាន់ម៉ា។
ក្រុមអ្នកការពារសិទ្ធិមនុស្សបានចោទប្រកាន់លោកស្រីស៊ូជីថារងការរិះគន់អំពីការធ្វើទុក្ខបុកម្នេញជាច្រើនក្នុងអំឡុងពេលនៃការបង្ក្រាបរបស់ពួកយោធាដែលនោះធ្វើឲ្យមានការលួចវាយឆ្មក់ពីក្រុមប្រដាប់អាវុធរណសិរ្សរ៉ូហ៊ីងយ៉ា៕