Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ អ៊ីរ៉ង់​ គួរ​ត្រូវ​លុប​ចោល

Content image - Phnom Penh Post
មេដឹកនាំ​ជាន់​ខ្ពស់​អ៊ីរ៉ង់​លោក Ali Khamenia ថ្លែង​សុន្ទរកថា​មួយ​នៅ​​រដ្ឋធានី​អ៊ីរ៉ង់​កាល​ពីថ្ងៃ​ទី ១២ កញ្ញា។ AFP

កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ អ៊ីរ៉ង់​ គួរ​ត្រូវ​លុប​ចោល

ក្រុងវ៉េនុសអ៊ែរីសៈ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេនចាមីន នេតានីយ៉ាហ៊ូ បាន​ថ្លែង កាល​ពី​ថ្ងៃ​អង្គារ​ថា កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​មហា​អំណាច និង​អ៊ីរ៉ង់ គួរតែ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ឬ លុបចោល។

ដោយ​ថ្លែង​នៅ​ក្នុង​ក្រុង​វ៉េនុសអ៊ែរីស រួម​ជាមួយ​ប្រធានាធិបតី​អាហ្សង់ទីន​លោក Mauricio Macri លោក​នេតានីយ៉ាហ៊ូ បាន​ថ្លែង​ថា លោក​ចង់​កែប្រែ​ការគាប​សង្កត់​នៅ​ក្នុង​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ​ដែល​ថា ជំហរ​របស់​អ៊ីស្រាអែល​ចំពោះ​កិច្ច​ព្រមព្រៀង​ឆ្នាំ ២០១៥ បាន​ចុះខ្សោយ​ហើយ។ «ដូច្នេះ​ហើយ​ចូរ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឆ្លៀត​ឱកាស និង​បញ្ជាក់​ឲ្យ​ច្បាស់​ថា ជំហរ​របស់​យើង​នៅ​តែ​ស្មោះត្រង់។ កិច្ច​ព្រមព្រៀង​អាក្រក់​មួយ​នេះ គួរតែ​ត្រូវ​បាន​កែប្រែ ឬក៏​លុបចោល»។

លោក​នេតានីយ៉ាហ៊ូ បាន​លើក​ឡើង​ពី​អ៊ីរ៉ង់​ម្តង​ហើយ​ម្តង​ទៀត​ចាប់តាំង​ពី​មក​ដល់​អាហ្សង់ទីន​កាល​ពីថ្ងៃ​ចន្ទ ជា​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ទី ១ ដែល​កំពុង​កាន់​តំណែង​ទៅ​ទស្សនកិច្ច​អាមេរិក​ឡាទីន។

លោក​បាន​ចោទ​ប្រកាន់​ក្រុង​តេអេរ៉ង់​ថា បាន​ប្រតិបត្តិការ «ម៉ាស៊ីន​ភេរវកម្ម» មួយ​ដែល​គ្របដណ្តប់​ពិភពលោក​ទាំងមូល​ដោយ​មាន​ក្រុម​ភេរវករ​ជាច្រើន​នៅ​ទី្វប​នានា នៅ​ក្នុង​នោះ​ក៏មាន​អាមេរិក​ឡាទីន​ដែរ។ «ករណី​អ៊ីរ៉ង់ មិនមែន​មានតែ​ភេរវកម្ម​ទេ ថែម​ទាំង​មាន​អាវុធ​នុយក្លេអ៊ែរ​ទៀតផង ដែល​ធ្វើឲ្យ​យើង និង​សហគមន៍​អន្តរជាតិ​ទាំង​មូល​មានការ​ព្រួយបារម្ភ»។

Content image - Phnom Penh Post
លោក​នេតានីយ៉ាហ៊ូ (កណ្តាល) ចាកចេញ​ក្រោយ​ពីជំនួប​​ជាមួយ​ក្រុម​អ្នក​ជំនួញ​នៅ​ក្រុង​វ៉េនុស​អ៊ែរីស។ AFP

នៅ​ក្នុង​សេចក្តី​យោង​ចំពោះ អាមេរិក និង​ការដាក់​សម្ពាធ​របស់​មហា​អំណាច​ទៅ​លើ​កូរ៉េខាងជើង​នោះ លោក​បាន​ថ្លែង​ថា៖ «យើង​យល់​ថា មាន​គ្រោះ​ថ្នាក់​ចំពោះ​ប្រទេស​ទុច្ចរិត​មួយ​ដែល​មាន​គ្រាប់បែក​បរមាណូ ជាច្រើន​គ្រាប់​នោះ»។

លោក Macri ដែល​ទទួល​ស្វាគមន៍​លោក​នេតានីយ៉ាហ៊ូ នៅ​ឯ​វិមាន​ប្រធានាធិបតី Casa Rosada របស់​លោក​បាន​ថ្លែង​ថា ទស្សនកិច្ច​ដ៏សំខាន់​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ល្អ​ប្រសើរ។

ខណៈ​រដ្ឋាភិបាល​អ៊ីស្រាអែល​ស្វះ​ស្វែងរក​ក្រុម​ដៃគូ និង​ក្រុម​សម្ព័ន្ធ​មិត្ត ក្រុម​សកម្មជន​ឆ្វេង​និយម​រាប់សិប​នាក់​ដែល​គ្រវី​ទង់ជាតិ​ប៉ាឡេស្ទីន បាន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នេតានីយ៉ាហ៊ូ​នៅ​ក្នុង​ក្រុង​វ៉េនុស អ៊ែរីស​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​ជុំវិញ​គោល​នយោបាយ​គាបសង្កត់ និង​ឈ្លាន​ពាន​របស់​លោក​ប្រឆាំង​នឹង​ប៉ាឡេស្ទីន។

មេដឹកនាំ​អ៊ីស្រាអែល​រូបនេះ បាន​ថ្លែង​ថា ទស្សនកិច្ច​របស់​លោក​គឺជា​ចាប់ផ្តើម​បើក​ទំព័រ​ថ្មី​មួយ​នៅ​ទីនេះ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ