ក្រុង​សេអ៊ូល: កិច្ច​ប្រឹង​ប្រែង​ជា​ច្រើន​របស់​កូរ៉េ​ខាង​ត្បូង​​ ដើម្បី​នាំ​កូរ៉េ​ខាង​ជើង ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ក្រុង​ Pyeongchang ​នៅ​ខែ​ក្រោយ​នោះ​ កំពុង​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​នៅ​​ក្នុង​ចំណោម​ប្រជា​ជន​របស់​ខ្លួន​ ដោយ​មាន​ការ​ចោទ​ប្រកា​ន់​ជា​ច្រើន​ថា ​ក្រុង​សេអ៊ូល ​ប្រថុយ​ក្នុង​ការ​ធ្វើ​ឲ្យ​កីឡា​នេះ​ក្លាយ​ទៅ​ជា​កីឡា​អូឡាំ​ពិក​កុ្រង​ព្យុង​យ៉ាង​។​

​មនុស្ស​ជា​ច្រើន​ការ​ខឹង​សម្បារ ​ជុំវិញ​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ថា ​ជា​ការ​កេង​ប្រយោជន៍​លើ​​​អត្ត​ពលិក​របស់​កូរ៉េ​ខាង​ត្បូង ​ដើម្បី​គោល​បំណង​នយោ​បាយ​ និង ​បាន​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​របស់​ប្រធានា​ធិបតី​លោក ​ម៉ូន ​ជេអ៊ីន ​ពី​បទ​ធ្វើ​សម្បទាន​ច្រើន​ពេក ​ដើម្បី​ផ្គាប់​ចិត្ត​សត្រូវ​របស់​ខ្លួន​ ជា​អ្នក​ជិត​ខាង​មិន​អាច​ស្មាន​ទឹក​ចិត្ត​ត្រូវ​នោះ​។​

ក្រុម​អ្នក​តវ៉ា​ បាន​ដុត​ថត​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ​លោក គីម​ ជុង​អ៊ុន ​នៅ​ក្នុង​ក្រុង​សេអ៊ូល ​​កាល​ពី​ថ្ងៃ​ចន្ទ ​រួម​ជា​មួយ​នឹង​ទង់​ជាតិ​របស់​កូរ៉េ​ខាង​ជើង​ ខណៈ​អ្នក​ចំរៀង​ POP ​របស់​ក្រុង​ព្យុង​យ៉ាង​​​ បញ្ចប់​ដំណើរ​ទស្សន​កិច្ច​មួយ​ទៅ​កាន់​ កូរ៉េ​ខាង​ត្បូង​ ដើម្បី​រៀប​ចំ​ការ​ប្រគុំ​តន្រ្តី​ នៅ​ពេល​ប្រកួត​កីឡា​នោះ​។

កូរ៉េ​ខាង​ត្បូង​ បាន​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​កីឡា​នេះ​ថា​ ការ​ប្រកួត​កីឡា​សន្តិ​ភាព​ដែល​នឹង​បន្ថយ​​ភាព​តាន​តឹង​ទៅ​លើ​ឧប​ទ្វីប​កូរ៉េ​ជា​ទី​ដែល​កូរ៉េ​ខាង​ជើង​ បាន​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​រួម​ជា​មួយ​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​មាន​កម្លាំង​ខ្លាំង​បំផុត៕ PSA

រុមអ្នកតវ៉ាកូរ៉េខាង​ត្បូង​​​​ដុតទង់​ជា​តិ​​​​របស់​កូរ៉េខាង​ជើង​(ស្តាំ​) និង​រូប​របស់​លោក​គីម ជុងអ៊ុន (​ឆ្វេ​ង)។ AFP