Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េខាងជើង​ ចំអក​ត្រាំ ​ដោយ​រៀប​ផែនការ​វាយ​ប្រហារ​មីស៊ីល

Content image - Phnom Penh Post
ការជួប​ជុំមួយ​ដើម្បី​គាំទ្រ​ដល់​ជំហរ​របស់​កូរ៉េខាងជើង​ប្រឆាំង​នឹង​អាមេរិក​នៅ​លើ​ទីលាន Kim Il Sung នៅ​ក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ទី ១០ សីហា។ AFP

កូរ៉េខាងជើង​ ចំអក​ត្រាំ ​ដោយ​រៀប​ផែនការ​វាយ​ប្រហារ​មីស៊ីល

ក្រុងសេអ៊ូលៈ កូរ៉េខាងជើង ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ដៃ​នោះ បាន​ចំអក​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ ថា ជា​មនុស្ស​ដែល​គ្មាន​ហេតុផល​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​កូរ៉េខាងជើង បាន​បង្កើនការ​ប្រឈម​មុខ​ដាក់គ្នា​កាន់​តែខ្លាំង​ដោយ​ការរៀបចំ​ផែនការ​មិន​ធម្មតា​មួយ​សម្រាប់​ធ្វើការ​វាយប្រហារ​ដែនដី​កោះ Guam ជា​ទឹកដី​អាមេរិក​ដោយ​មីស៊ីល​ជាច្រើន​ដើម​ក្នុង​ពេល​តែ​មួយ។

កូរ៉េខាងជើង បាន​ថ្លែង​ថា​គម្រោង​វាយ​ប្រហារ​ដែន​កោះ​ដែលជា​មូលដ្ឋានទ័ព​ដ៏សំខាន់​របស់​អាមេរិក គឺ​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​បញ្ជូន​សារ​ព្រមាន​ថា «មាន​តែ​ការប្រើ​កម្លាំង​ទ័ព​តែមួយ​មុខ​គត់» ដែល​អាច​ជះឥទ្ធិពល​លើ មេដឹកនាំ​អាមេរិក​បាន។

ការប្រកាស​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ បាន​អួត​តាម រយៈ​គេហទំព័រ​ធ្វីធើរ​ថា សមត្ថភាព​នុយក្លេអ៊ែរ​អាមេរិក​មាន​កម្លាំង​ខ្លាំង និង​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន​ឆ្ងាយ​ណាស់។

ថ្មីៗ​នេះ លោក​ត្រាំ បាន​ធ្វើឲ្យ ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយ​នឹង​សារ​ព្រមាន​ទៅ​កាន់​លោក ​គីម ​ជុងអ៊ុន ដែល​តាម​មើល​ទៅ​ដូចជា​ខ្ចី​ពាក្យ​សម្ដី​ក្អេងក្អាង​ទាំង​នោះ ពី​កូរ៉េខាងជើង។

លោក​ត្រាំ​បាន ព្រមាន​ថា កូរ៉េខាងជើង នឹង​បាន​ភ្លក្ស​រសជាតិ​ភ្លើង​កំហឹង ដែល​ពិភពលោក​មិន​បាន​ធ្លាប់​ឃើញ​ពីមុន​មក​នោះ។

សង្គ្រាម​ពាក្យ​សម្ដី​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​របស់​កូរ៉េខាងជើង កំពុង​តែ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពីការ​គណនា​ខុស ដែល​អាច​បណ្ដាល​ទៅ​ជា​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

កាល​ពីខែ​មុន កូរ៉េខាងជើង​បាន​ធ្វើ​តេស្ត​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ចំនួន​ពីរដង​ដោយ​ជោគជ័យ ហើយ​ភាព​ជោគជ័យ​នោះ ក៏​បញ្ជាក់​ឲ្យ​ឃើញ​ថា កូរ៉េខាងជើង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​វាយប្រហារ​អាមេរិក។

បើតាម​ទីភ្នាក់ងារ​សារពត៌មាន​មជ្ឈិម​កូរ៉េខាងជើង (KCNA) មេបញ្ជាការ​នៃ​កងកម្លាំង​មីស៊ីល​របស់​កូរ៉េខាងជើង​លោក KimRak-Gyom ថ្លែង​ថា សុន្ទរកថា​ដែល​និយាយ​អំពី​ភ្លើង​កំហឹង​របស់​លោក​ត្រាំ​គឺជា «ពាក្យ​សម្ដី​គ្មាន​ន័យ​អ្វីទេ»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ លោក​បាន​បន្ថែម​ថា កិច្ចចរចា​ល្អ​មួយ គឺ​មើល​ទៅ​មិន​អាច​ទៅរួច​ទេ​ជាមួយ​មនុស្ស​ម្នាក់​ដែល​គ្មាន​ហេតុផល​បែប​នេះ» និង​ថា​មន្ត្រី​យោធា​នឹង​អាច​រៀបចំ​រួចរាល់​ផែនការ​វាយប្រហារ​កោះ Guam នៅ​ពាក់កណ្ដាល​ខែ​សីហា៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ