Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្មេង​រ៉ូហ៊ីងយ៉ា ៦០ ម៉ឺននាក់​នឹង​ភៀស​ខ្លួន​ចេញ​ពី​មីយ៉ាន់ម៉ា​ ទៅ​បង់ក្លាដែស

Content image - Phnom Penh Post
ទាហាន​ព្រំដែន​បង់ក្លាដែសឈរ​យាម​ល្បាត​ជំរំ Jalpatoli ក្នុង​តំបន់​គ្មាន​មនុស្ស​រស់នៅ។ AFP

ក្មេង​រ៉ូហ៊ីងយ៉ា ៦០ ម៉ឺននាក់​នឹង​ភៀស​ខ្លួន​ចេញ​ពី​មីយ៉ាន់ម៉ា​ ទៅ​បង់ក្លាដែស

ក្រុងកូបាហ្សារ: អង្គការ​ផ្តល់​ជំនួយ​មួយ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ក្មេង​ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រហែល ៦០ ម៉ឺន​នាក់​អាច​ភៀស​ខ្លួន​ទៅ​បង់ក្លាដែស​នៅ​បំណាច់​ឆ្នាំ​នេះ ដោយ​មាន​ទំហំ​នៃ​វិបត្តិ​មនុស្សធម៌ បង្ក​ឡើង​ដោយ​អំពើហិង្សា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ប្រទេស​មីយ៉ាន់ម៉ា។

ក្រុម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ជាង ៤០ ម៉ឺន​នាក់​ឥឡួវ​នេះ បាន​ទៅ​ដល់​បង់ក្លាដែស ចេញ​ពី​ទឹកដី​មាតុភូមិ​របស់​ពួកគេ ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​ជាអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក្នុង​គោលបំណង​គេច​ខ្លួនពី​អំពើហិង្សា ដែល​អង្គការ​សហប្រជាជាតិ​ថា អាច​នាំ​ទៅ​រកការ​បោស​សម្អាត​ពូជសាសន៍។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អង្គការ​សហប្រជាជាតិ​បាន​ឲ្យដឹង​ថា ក្រុម​ជនភៀសខ្លួន​ជាង ៥០ ភាគរយ គឺជា​ក្មេងៗ និង​ក្រុម​មនុស្ស​ជាង ១ ពាន់ ១ រយនាក់​បាន​មក​ដល់​ដោយ​គ្មាន​ការជួយ​អន្តរាគមន៍ បន្ទាប់​ពី​ធ្វើ​ដំណើរ​តាមផ្លូវ​ភក់ និង​ឆ្លងកាត់​តំបន់​ភ្នំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​រួចមក។

យោងតាម​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​លោក Mark Pierce ប្រធាន​អង្គការ Save the Children ប្រចាំ​បង់ក្លាដែស បាន​ថ្លែង​ថា៖ «តួលេខ​នោះ អាច​កើន​ឡើង​លើស​ពី​មួយ​លាន​នាក់​នៅ​ដំណាច់​ឆ្នាំ ប្រសិន​បើ​ចំនួន​ដែល​ហូរ​ចូល​នៅ​តែ​បន្ត​រួមទាំង​ក្រុម​ក្មេងៗ​ប្រហែល ៦០ ម៉ឺន​នាក់​ទៀត» នោះ។

អង្គកា​រសហប្រជាជាតិ បាន​ថ្លែង​ផងដែរ​ថា ក្រុម​ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ១,១ លាននាក់ អាច​ភៀសខ្លួន​ពី​រដ្ឋ​រ៉ាក់ឃីន។ ក្រុម​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​បង់ក្លាដែស នៅ​តែ​បន្ត​ដោះស្រាយ​បញ្ហា​ក្រុម​ជន​រ៉ូហ៊ីងយ៉ា៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ