ក្រុងណៃពិដោៈ ក្រុម​ជនជាតិ​ភាគតិច​ប្រដាប់​អាវុធ ២ ក្រុម បាន​ធ្វើការ​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​មួយ​ កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្នុង​ពិធី​មួយ​ដែល​រដ្ឋាភិបាល​សង្ឃឹម​ថា នឹង​បង្ហាញ​ពី​ជ័យជម្នះ​យ៉ាង​ធំ​សម្រាប់​ដំណើរការ​សន្តិភាព​មួយ ដែល​ត្រូវ​ក្រុម​អ្នក​រិះគន់ ចាត់​ទុក​ថា បទ​ឈប់​បាញ់ បែក​បាក់​នោះ។

ពិភពលោក ផ្តោត​ការចាប់​អារម្មណ៍​ទៅ​លើ​ជន​មូស្លីម​ រ៉ូហ៊ីងយ៉ា ​​ប្រហែល ៧០ ម៉ឺន​នាក់ ដែល​ត្រូវបាន​បង្ខំ​ចិត្ត​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ បង់ក្លាដែស ​នៅ​មីយ៉ាន់ម៉ា​ភាគ​ខាងលិច ដោយ​យុទ្ធនាការ​យោធា​ប្រកប​ដោយ​ហិង្សា​កន្លង​មក។

ប៉ុន្តែនេះ គឺជា ​ជម្លោះ​មួយ​នៃ​ជម្លោះ​ជាច្រើន ដែល​បាន​កើតឡើង​នៅ​ជុំវិញ​ព្រំដែន​ដែល​មាន​ភាព​ជ្រួល​ច្របល់ នៅ​ក្នុង​ប្រទេស​នេះ ជាទី​ដែល​ជន​ភាគ​តិច​ជាច្រើន បាន​ជាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ដើម្បី​មាន​ភាព​ស្វយ័ត។

ប្រធាន​ក្រុមប្រឹក្សារដ្ឋ​ លោកស្រី​ អ៊ុង សាន​ស៊ូជី បាន​ប្រកាស​ថា ការ​ធានា​ឲ្យ​មាន​សន្តិភាព គឺជា​អាទិភាព​កំពូល​របស់​លោកស្រី​នៅ​ពេល​រដ្ឋការ​ស៊ីវិល​របស់​លោក​ស្រី បាន​ឡើង​កាន់​តំណែង ​កាល​ពី​ឆ្នាំ ២០១៦ ដោយ​បាន​បញ្ចប់​ការ​ដឹកនាំ​ដោយ​យោធា​រយៈពេល ៥ ទសវត្សរ៍។

ប៉ុន្តែ មាន​កិច្ច​ប្រឹងប្រែង​តិចតួច​សម្រាប់​បញ្ហា​នេះ ដោយ​តំបន់​ព្រំដែន​ពោរ​ពេញ​ដោយ​ភាព​ចលា​ចល​ជា​រឿយៗ​បង្ក​ឡើង​ដោយ​គ្រឿង​ញៀន ដែល​បាន​ធ្វើ​ឲ្យ​មនុ​ស្សរាប់​ម៉ឺន​នាក់​ខ្ចាត់​ព្រាត់៕