Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្ត​ជាច្រើន​នៅ​ថៃ ​ភាគ​ខាងជើង ​រងការ​ប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ទឹកជំនន់

Content image - Phnom Penh Post
អ្នកស្រុក​​ទាញ​ខ្ទម​ប្រក់ស្លឹក​របស់​ភោជនីយដ្ឋាន​ដែល​អណ្តែត​តាម​ទឹកជំនន់​។ AFP

ខេត្ត​ជាច្រើន​នៅ​ថៃ ​ភាគ​ខាងជើង ​រងការ​ប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ទឹកជំនន់

ខេត្តអ៊ុតត្រារ៉ាឌីតៈ ខេត្ត​ជា ច្រើន​នៅ​ភាគ​ខាងជើង បាន​ទទួលរង​ការប៉ះទង្គិច​ដោយ​គ្រោះ​ទឹកជំនន់​ភ្លាមៗ បន្ទាប់​ពីមាន​ភ្លៀង​ធ្លាក់​មួយ​មេធំ​ជាប់គ្នា​ដោយ​ក្រុម​អ្នកជំនាញការ​នាយកដ្ឋាន​ឧតុនិយម បាន​ព្រមាន​ថា ភ្លៀង​ខ្លាំង​ជាច្រើន​មេនឹង​បន្ត​ធ្លាក់​រហូត​មកដល់​ថ្ងៃនេះ។

នៅក្នុង​ខេត្ត​អ៊ុតត្រារ៉ាឌីត ឯ ណោះ​វិញ​ទឹក​ដែល​ហូរចុះ​ពីលើ​កំពូលភ្នំ​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ​ជាច្រើន​មេ បាន​បណ្តាល​ឲ្យ​ព្រែក Phi និង​ព្រែក Pladuk នៅ​ក្នុង​តំបន់​tambon NamPhi ក្នុង​ស្រុក Thong-Saen Khan ជន់​លិច​កាលពី​ថ្ងៃ​ម្សិលមិញ។

ទឹកជំនន់​នោះ បាន​ជន់​លិចភូមិ​អ្នកស្រុក​រាប់សិប​នៅក្នុង​ឃុំ TambonNam Phi ដែល​បាន​បង្កការ​ខូចខាត​ដល់ផ្ទះ​សំបែង​ជាង ២០០ រយ​ខ្នង។

លោក PisitWongthong អនុប្រធាន​អង្គការ​គ្រប់គ្រង​តំបន់ NamPhi បាន​ថ្លែងថា គ្រោះទឹក​ជំនន់​បាន​បន្ត​ទៅដល់​តំបន់​វាលទំនាប​មួយ​ចំនួន​ទៀត ហើយ​លោក​បាន​ស្នើសុំ​ឲ្យមន្ត្រី​រដ្ឋបាល​ក្នុង​តំបន់ (Kamnan) និង​ក្រុម​មេភូមិ​នៅក្នុង​តំបន់​ទាំងនោះ​ជំរុញ​ឲ្យ​ម្ចាស់ផ្ទះ​ជាង ២០០០ ខ្នងរើ​ទ្រព្យសម្បត្តិ​មាន​តម្លៃ​របស់​ពួកគេ​ទៅកាន់​តំបន់​ដែល​ខ្ពស់ជាង​នេះ និង​ជម្លៀស​ក្រុម​មនុស្ស​ចាស់ជរា ក្មេងៗ និង​សត្វ​ចិញ្ចឹម​ចេញពី​តំបន់​នោះ។

នៅក្នុង​ខេត្ត Kamphaeng-Phet ជា​ខេត្ត​សម្បូរ​ដោយ​តំបន់​ពាណិជ្ជកម្ម​ជាច្រើន ត្រូវ​រងនូវ​ការប៉ះពាល់ យ៉ាងខ្លាំង​ដោយ​ទឹកជំនន់​កាលពី​ម្សិលមិញ ក្នុង​កម្រិត​កម្ពស់​ទឹក​ឡើង​រហូតដល់ ៣០ សង់ទីម៉ែត្រ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ