ក្រុងអង់ការ៉ា: នាង Safa al-Hussein បាន​ចូល​ទៅ​ក្នុង​បន្ទប់​ពិគ្រោះ​ជំងឺ​ជាមួយ​កូនស្រី​អាយុ ៤ ឆ្នាំ​របស់​នាង​គឺ​នាង​តូច Ahed ដែល​មាន​របួស​ត្រង់​ជើង ដែល​នាង​ទទួល​រង​របួស​អំឡុង​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ទីក្រុង​រ៉ាកា​នៅ​ស៊ីរី​ភាគ​ខាងជើង។

នាង​ត្រូវ​បានទទួល​ព្យាបាល​ដោយ​វេជ្ជបណ្ឌិត​ម្នាក់ និង​គិលានុបដ្ឋាក​ម្នាក់ ដែល​ទាំង ២ នាក់​ជា​ជនជាតិ​ស៊ីរី​ដូចជា​រូប​នាង​ដែរ។ ប៉ុន្តែ មណ្ឌល​សុខភាព​នេះ មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ ពី​ប្រទេស​កំណើត​របស់​នាង នៅ​ក្នុង​ចំណុច​កណ្តាល​រដ្ឋធានី​អង់ការ៉ា​នៅ​តួកគី។

តួកគី បាន​ទទួលយក​ក្រុម​ជន​ភៀសខ្លួ​ន​ជាង ៣,៥ លាន​នាក់​មក​ពី​ស៊ីរី ចាប់​តាំង​ពី​សង្គ្រាម​បង្ហូរ​ឈាម បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ ២០១១។

ចាប់តាំងពី​ពេលនោះ​មក ពលរដ្ឋ​រាប់លាន​នាក់​បាន​រត់​ភៀសខ្លួន​ពី​ស៊ីរី​ឬ​ត្រូវបាន​បង្ខំចិត្ត​ឲ្យ​ទៅ​រស់​នៅ​ក្នុងលំ​នៅឋាន​ជន​ចំណាក​ស្រុក។ ក្រុម​វេជ្ជបណ្ឌិត​របស់​មណ្ឌល​ក្រុង​អង់កា​រ៉ា ដែល​មួយ​ចំណែក​ជា​ក្រុម ជន​ភៀស​ខ្លួន​ស៊ីរី។

បន្ទាប់ពី​បានទទួល​ការហ្វឹកហ្វឺន​រយៈពេល ៧ សប្តាហ៍ និង​ត្រូវបាន​គ្រប់គ្រង​ត្រួតត្រា ដោយ​ក្រសួង​សុខាភិបាល​តួកគី និង​អង្គការ​សុខភាព​ពិភពលោក (WHO) នោះ ពួកគេ​ត្រូវ​បាន​ផ្តល់​សិទ្ធិ និង​អាជ្ញាប័ណ្ណ​ឲ្យ​បម្រើការ​នៅ​ក្នុង​មណ្ឌល​សុខភាព​ចំណាក​ស្រុក (MHC) កំពុង​វិល​ត្រឡប់​ទៅ​កាន់​អាជីព​ដូច ដែល​ពួកគេ​ធ្លាប់​មាន​នៅ​ក្នុង​ទឹកដី​ស៊ីរី​របស់​ពួកគេ​វិញ។

ពួកគេ​ជួយ​ថែរក្សា​ក្រុម​ជនភៀសខ្លួន​ដែល​និយាយ​ភាសា​អារ៉ាប់​នៅក្នុង​ក្រុង​អង់ការ៉ា ដែល​ភាគ​ច្រើន​ពួកគេ​ជា​ជនជាតិ​ស៊ីរី ស្ថិត​ក្នុង​បរិយាកាស​មួយ​ដែល​មាន​អារម្មណ៍​ច្បាស់​លាស់​និង​ធូរ​ស្បើយ​ពី​ក្តីបារម្ភ ដូច​ដែល​កំពុង​ដំណើរការ​ល្អ និង​មាន​សុវត្ថិភាព។

លោក Felix Leger ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពាក់ព័ន្ធ​បញ្ហា​សុខភាព​នៅ​តួកគី​សម្រាប់​អង្គការ​ផ្តល់​ជំនួយ​មនុស្សធម៌​របស់​គណៈកម្មការ​ទ្វីប​អឺរ៉ុប (ECHO) បាន​ថ្លែង​ថា រដ្ឋាភិបាល​តួកគី បាន​បញ្ឈប់​ការ​កំណត់​ច្បាប់​ច្រើន​លើស​លប់​សម្រាប់​ទប់ស្កាត់​ក្រុម​ជន​ភៀស​ខ្លួន»។

ECHO បានផ្តល់​ថវិកា​ដោយ​ចំពោះ​លើ​ការហ្វឹកហ្វឺន​ផ្តល់ជូន​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុម​គិលានុបដ្ឋាក ជា​ជន​ភៀស​ខ្លួន​ស៊ីរី។

លោក Leger បាន​ថ្លែងថា ក្រុម​ជន​ភៀស​ខ្លួន ដែល​ចុះ​ក្នុង​បញ្ជី​ម្នាក់​មាន​សិទ្ធិ​ដូចគ្នា​ពាក់ព័ន្ធ​បញ្ហា​ការ​ទទួល​បាន​ការ​ផ្តល់​ជូន​ការ​ថែរក្សា​សុខភាព​និង ការ​អប់រំ ក៏​ដូចជា​ពលរដ្ឋ​តួកគី​ម្នាក់​ដែរ។

លោក​បាន​ថ្លែង​បន្ថែមទៀតថា ប៉ុន្តែ ឧបសគ្គ​ខាង​ផ្នែក​ភាសា និង​វប្បធម៌​អាច ជា​ឧបសគ្គ​ដ៏​ធំ​មួយ។ ដូច្នេះ គំនិត​មួយ​ដែល​បាន​លើក​ឡើង​ថា ក្រុម​គិលានុបដ្ឋាក និង​ក្រុម​វេជ្ជបណ្ឌិត​ជា​ជន​ភៀស​ខ្លួន​គួរ​ជួយ​សង្គ្រោះ​ជន​រួម​ជាតិ​របស់​ពួកគេ ដោយ​ខ្លួនឯង​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​ទាំង​អស់​ដែល​ពួកគេ​កំពុង​ប្រឈម៕