Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ មានការ​រីកចម្រើន​លើ​ការពារ​សិទ្ធិមនុស្ស

Content image - Phnom Penh Post
ប្រធានាធិបតីចិន លោក​ស៊ី​ ជីនភីង​ ថ្លែង​ទៅ​កាន់​សន្និសីទ​ការងារ​កាល​ពីថ្ងៃទី ១៤ និង ១៥ ខែ​កក្កដា​ នៅ​ក្រុង​ប៉េកាំង​ ជារដ្ឋធានី​នៃ​ប្រទេស​ចិន។ Xinhua

ចិន​ មានការ​រីកចម្រើន​លើ​ការពារ​សិទ្ធិមនុស្ស

ក្រុងប៉េកាំងៈ បើតាម​អត្ថបទ​មួយ​ដែល​ត្រូវបាន​សរសេរ​ដោយ QiJu បាន​ឲ្យដឹង​ថា ការការពារ​សិទិ្ធ​មនុស្ស​តាម​ប្រព័ន្ធ​យុតិ្តធម៌​នៅ​ចិន ត្រូវបាន​កត់​សម្គាល់​ថា​មានការ​រីកចម្រើន និងល្អ​ប្រសើរ​តាំងពី​អង្គប្រជុំ​មហាសន្និបាត​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៨ កាល​ពីឆ្នាំ ២០១២។

អំណាច​តុលាការ គឺជា​ខ្សែ​ត្រៀម​ការពារ​ចុងក្រោយ​ក្នុងការ​ធានា​ឲ្យបាន​នូវ​យុត្តិធម៌ និង​ភាព​ស្មើគ្នា​នៅ​ក្នុង​សង្គម។

កាលពី​ឆ្នាំ ២០១២ សមិទ្ធផល​សំខាន់​ជាច្រើន ត្រូវបាន​ធ្វើ​ឡើង​ដោយ​ពឹង​ផ្អែក​ទៅ​លើការ​វិភាគ​ដ៏សម​ហេតុផល ភាព​តឹងរ៉ឹង​នៃការ​អនុវត្ត​ច្បាប់​យុត្តិធម៌​ក្នុង​ផ្លូវ​តុលាការ និង​ការប្រតិបត្តិ​ច្បាប់​របស់​ប្រជាពលរដ្ឋ​ទាំងអស់។

ប្រទេស​ចិន បាន​ពង្រឹង​យន្តការ​នៃការ​ការពារ​សិទិ្ធ​មនុស្ស​តាម​ប្រព័ន្ធ​យុត្តិធម៌​តាមរយៈ​កត្តា​មួយ​ចំនួន​នៅក្នុង​នោះ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បែងចែក​អំណាច និង​ការទទួល​ខុសត្រូវ​ដោយ​សម​ហេតុផល​ជាង​មុន ការពង្រឹង​គណនេយ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​ការលើក​កម្ពស់​តម្លាភាព​នៃ​ប្រព័ន្ធ​យុតិ្តធម៌ និងការ​កែទម្រង់​ប្រព័ន្ធ​តុលាការ។

ចិន​ធានាបាន​នូវការ​អនុវត្ត​នៃ​សិទ្ធិ​មេធាវី ដើម្បី​ឲ្យ​មេធាវី​អាចបំពេញ​តួនាទី​បានធំ​ទូលាយ​ជាង​មុន​ក្នុងការ​ថែរក្សា​នូវ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ភាគី​ដែល​ពាក់ព័ន្ធ។

ចិន​បាន​បិទ​បញ្ចប់​ប្រព័ន្ធ​នៃការ​អប់រំ​ជាថ្មី គឺជា​ការដាក់​ឲ្យ​មនុស្ស​ធ្វើការងារ​ធ្ងន់ៗ ហើយ​ចិន​ក៏បាន​បង្កើត​ប្រព័ន្ធ​ជំនួយការ​ក្នុង​ប្រព័ន្ធ​យុតិ្តធម៌​ទៀតផង។

ចិនបន្ត​ពង្រឹង​ការធានា​នីតិវិធី​ក្នុង​ប្រព័ន្ធ​យុតិ្តធម៌​សម្រាប់​ផ្នែក​សិទិ្ធ​មនុស្ស។ កំណែ​ទម្រង់​ជាច្រើន​ត្រូវបាន​បន្តធ្វើ​ទៅមុខ ដើម្បី​ធានា​ថា វិវាទ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ហើយ​និង​ត្រូវបាន​ដោះស្រាយ​បាន​យ៉ាង​ត្រឹមត្រូវ។

ប្រព័ន្ធ​តុលាការ បាន អនុវត្ត​គោល​នយោបាយ​ជាច្រើន​ដូចជា​ការសន្មត​ជាមុន​នៃការ​គ្មាន​ទោស និងការ​ដកចេញ​នូវ​ភ័ស្តុតាង​មិន​ស្រប​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​របស់​ជន​ជាប់ចោទ។

ចិន​បានធ្វើ​ការកំណត់​យ៉ាង​តឹងរ៉ឹង​លើ​ទោស​ប្រហារជីវិត​ហើយ​ចិន​ក៏បាន​ដាក់​ជំនួស​ទោស​ប្រហារ​ជីវិត ដោយ​ការពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​និង​ស្មើភាព​គ្នា​ដែល​គិតពី​ផលប្រយោជន៍​យូរអង្វែង។

សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់ របស់​ក្រុម​អ្នកជាប់​ឃុំឃាំង​ត្រូវបាន​ធានា ដោយ​ការធ្វើ​ឲ្យស្ថានភាព​នៅតាម​ពន្ធនាគារ​និង កន្លែង​ឃុំឃាំង​ល្អប្រសើរ​ឡើង និង​ការពង្រឹង​ការត្រួតពិនិត្យ​រាល់ សកម្មភាព​គ្រប់គ្រង និង​ការអនុវត្ត​ទោស។ ប្រទេស​នេះ​ការពារ​កេរ្តិ៍ឈ្មោះ​ផ្ទាល់​របស់​ក្រុម​អ្នកជាប់​ឃុំឃាំង៕

Xinhua/PDN

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ