ក្រុងម៉ូស៊ុល: នៅ​លើ​តំបន់​ផ្ទៃ​ទឹកទន្លេ​អឺហ្រ្វាតស៍ (Euphrates) នៅ​ក្នុង​ទីក្រុង​ម៉ូស៊ុល​ដែល​ការ​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម បង្ក​ឲ្យ​ធ្លុះធ្លាយ​ជញ្ជាំង​សណ្ឋាគារ​ជាច្រើន​បាន​បង្ហាញ​ពី​គំនរ​កម្ទេច​កម្ទី​បាក់បែក​នៃ សំណង់​អគារ​នៅ​ក្នុង​ក្រុង​ដ៏​ច្រើន​លើស​លប់​នោះ។

រយៈពេល ៦ ខែ ចាប់តាំង​ពី​កងទ័ព​អ៊ីរ៉ាក់ បាន​ធ្វើការ​ច្បាំង​ដណ្តើម​ត្រួតត្រា​ក្រុង​ទី ២ នៅ​ក្នុង​ប្រទេស​នេះ ពី​ក្រុម​ជីហាដ​រដ្ឋ​អ៊ិស្លាម (IS) មក សំណល់​សាកសព​មនុស្ស​ជាច្រើន​នៅ​ពុកផុយ​រលួយ​នៅ​ពី​មុខ​វិហារ​មូស្លីម Al-Nuri។

សំណង់​អគារ​មួយ​ដែល​ដាច់​បាត់​កំពូល​របស់​វា និង​បាន​បាក់​បែក​ខ្ទេចខ្ទី​ទៅ​ជា​កម្ទេច​កម្ទី​ដោយសារ​សង្គ្រាម​គឺ​ទីតាំង​បង្ហាញ​មុខជា​សាធារណៈ​ដែល​គេ​ស្គាល់​តែមួយ​គត់​របស់​មេដឹកនាំ​ក្រុម IS លោក Abu Bakr al-Baghdadi បន្ទាប់​ពី​ការ​ប្រកាស​បង្កើត «ទឹកដី» របស់​ក្រុម​នេះ​នៅ ២០១៤។

ក្រុម​ពលរដ្ឋ ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​ម៉ូស៊ុល បាន​ចាប់ផ្តើម​ពី​មាន​អារម្មណ៍​រីករាយ​រំភើប​ចំពោះ «ការ​រំដោះ» ទីក្រុង​នេះ បន្ទាប់​ពី​ក្រុម​ជីហាដ​បាន​ត្រួតត្រា រយៈពេល ៣ ឆ្នាំ​រហូតដល់​ការ​រស់នៅ​ក្នុង​ជីវិត​ដែល​គ្មាន​ភាព​ច្បាស់​លាស់។មនុស្ស​ពីរ ឬ បីនាក់​នៅ​តាម​ច្រក​ផ្លូវ​ដែល​សម្បូរ​កម្ទេច​កម្ទី និយាយ​ថា អនាគត​ពួកគេ​គ្មាន​សុវត្ថិភាព​នោះ​ទេ៕