Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តួកគី​ ចាប់ផ្តើម​ពិភាក្សា​សេចក្តីព្រាង ​រដ្ឋធម្មនុញ្ញ​ថ្មី

Content image - Phnom Penh Post
លោក​អេរដូហ្គែន (ស្តាំ) និង​លោក​ Yildirim (ឆ្វេង)។ Afp

តួកគី​ ចាប់ផ្តើម​ពិភាក្សា​សេចក្តីព្រាង ​រដ្ឋធម្មនុញ្ញ​ថ្មី

ក្រុងអ៊ីស្តង់ប៊ុលៈ សភា​តួកគី ពីថ្ងៃ​ចន្ទ បាន​ចាប់ផ្តើម​ជជែក​ដេញដោល​អំពី​សេចក្តីព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ដែលមាន​បញ្ហា​ចម្រូងចម្រាស មានបំណង​ពង្រីក​អំណាច​នៃតំណែង​ប្រធានាធិបតី​នៅក្រោម​លោក រ៉េសិប តៃយីប អេរដូហ្គែន​ដែល​ត្រូវ​រំពឹងទុក​ថា នឹងដាក់​ឲ្យ​ធ្វើ​ប្រជាមតិ​មួយ​នៅត្រឹម​និទាឃរដូវ​នេះ។

រដ្ឋធម្មនុញ្ញ​ថ្មីនោះ ដែល​អាច​ជំនួស​ច្បាប់​មូលដ្ឋាន ដែល​ត្រូវបាន​ព្រាង ក្រោយពី​រដ្ឋប្រហារ​យោធា​ឆ្នាំ ១៩៨០ នៅ​តួកគី បាន​ស្វះស្វែង ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រធានា​ធិបតី​មួយ​ជាលើក​ដំបូង​សម្រាប់​ដឹកនាំ​សាធារណរដ្ឋ​ទំនើប​នេះ ដែល​ត្រូវបាន​បង្កើតឡើង​ចេញពី​កម្ទេចផេះ​នៃ​អាណាចក្រ​អូតូម៉ង់។

ក្រុមអ្នក​រិះគន់ បាន​អះអាងថា វិធានការ​នោះ គឺជា​ផ្នែក​នៃការ​ច្បាមអំណាច​របស់លោក​អេរឌូហ្គែន ជា​នាយករដ្ឋមន្ត្រី ២០០៣-២០១៤ និង​បន្ទាប់​មកជា​ប្រធានាធិបតី សម្រាប់​គោលការណ៍ ដឹកនាំ​មនុស្ស​ម្នាក់ បន្ទាប់​រដ្ឋប្រហារ​មិនបាន​ម្រេច​នៅក្នុង​ខែកក្កដា។

ប៉ុន្តែ​លោក អេរដូហ្គែន និង​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍ (AKP) ដែល​បាន​កំពុង​ដឹកនាំ​អំណាច​និយាយថា ប្រព័ន្ធ​នេះ នឹងធ្វើ​ឲ្យ​តួកគី ស្រប​ជាមួយនឹង​ប្រទេស​ជាច្រើន​ទៀត​ដូចជា​បារាំង និង​អាមេរិក និង​ត្រូវការ​រដ្ឋាភិបាល​មួយ​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ