Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តៃវ៉ាន់​​ ពង្រឹង​វិស័យ​ការពារជាតិ​និង​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី

Content image - Phnom Penh Post
លោកស្រីសៃ អ៊ីងវិន ​ថ្លែង​ខណៈ​ចូលរួម​ពិធីបុណ្យ​ជាតិ​នៅ​ក្រុង​តៃប៊ិ​ កាល​ពីថ្ងៃ​ទី ១០ តុលា ។ AFP

តៃវ៉ាន់​​ ពង្រឹង​វិស័យ​ការពារជាតិ​និង​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី

ក្រុងតៃប៉ិ: ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវិន បាន​សន្យា​កាល​ពីថ្ងៃ​អង្គារ​ថា នឹង​ពង្រឹង​វិស័យ​យោធា ហើយ​លោកស្រី​បាន​បន្ថែម​ទៀត​ថា​មិន​បង្ក​សង្គ្រាម​ទេ ខណៈ​កំពុង​មាន​ភាព​តានតឹង​ផ្នែក​ការទូត​ជាមួយ​នឹង​ចិន​នោះ។

ទំនាក់ទំនង​កាត់​ខ្សែ​ទទឹង បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់​រហ័ស ចាប់តាំង​ពី​លោកស្រី​សៃ បាន​ស្បថ​ចូលកាន់​តំណែង​ក្នុង​ខែ​ឧសភា ដោយ​ក្រុង​ប៉េកាំង បាន​កាត់ផ្តាច់​គ្រប់​ចំណង​ទាក់ទង​ការទូត​ផ្លូវរដ្ឋ​ទាំងអស់​ជាមួយ​ក្រុង​តៃប៉ិ ខណៈ​ចិន​មិន​មាន​ទំនុកចិត្ត​លើ​គណបក្ស​កំណែ​ទម្រង់​និយម​ប្រជាធិបតេយ្យ​គាំទ្រ​ការ​បំបែក​រដ្ឋ (DPP) របស់​លោកស្រី​នោះ។

ភាគី​ទាំងពីរ បាន​ផ្តាច់​ខ្លួន​ពីគ្នា​បន្ទាប់ពី​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ឆ្នាំ ១៩៤៩ ប៉ុន្តែ​ចិន​នៅ​តែ​ចាត់ទុក​ដែនដី​តៃវ៉ាន់ ដែល​ផ្តាច់​ខ្លួន​នោះ ជា​ខេត្ត​មួយ​របស់​ខ្លួន ដែល​នឹង​អាច​ភ្ជាប់​ក្នុង​អធិបតេយ្យ​របស់​ខ្លួន​វិញ ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព បើ​ចាំបាច់។

លោកស្រី​សៃ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថ្នាក់ជាតិ​មួយ​នៅឯ​កន្លែង​ប្រារព្ធ​ពិធី​ទិវា​ជាតិ ជាការ​ថ្លែង​លើក​ទីពីរ​របស់​លោកស្រី ចាប់តាំង​ពី​លោកស្រី បាន​ស្បថ​ចូលកាន់​តំណែង​កាល​ពី​ឆ្នាំមុន។

លោកស្រី​បាន​ថ្លែងថា តៃវ៉ាន់​បាន​ប្តេជ្ញា​ផលិត​យន្តហោះ​ចម្បាំង និង​នាវា​មុជទឹក​របស់​ខ្លួន និង​គួរ​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ប្រឈម​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​ផ្នែក​សន្តិសុខ​លើ​បណ្តាញ​កុំព្យូទ័រ និង​ការ​លួច​ធ្វើ​ចារកម្ម។

លោកស្រី​សៃ អ៊ីងវិន បាន​ថ្លែង​បន្ថែម​ថា ទឹកចិត្ត​កងទ័ព និង​ការផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុម​កូន​ទាហាន ក៏​នឹងត្រូវ​លើក​កម្ពស់ ពោល​គឺ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ