កុ្រង​វ៉ាស៊ីន​តោន: ប្រធានា​ធិបតី​អាមេរិក​ លោក ​ដូណាល់ ​ត្រាំ ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចោទ​ប្រ​កាន់​រុស្ស៊ី​ ពី​បទ​បំផ្លាញ​​ទណ្ឌ​កម្ម​របស់​អន្តរ​ជាតិ​ប្រឆាំង​នឹង​ កូរ៉េ​ខាង​ជើង​ និង​ធ្វើ​ឲ្យ​កិច្ច​ប្រឹង ​​​​ដើម្បី​ទប់​ស្កាត់​កម្ម​វិធី​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​លោក​គីម​ ជុង​អ៊ុន ​ចុះ​ខ្សោយ​។​

លោក​ ត្រាំ ​បាន​ប្រាប់​ទី​ភា្នក់​ងារ​សារ​ព័ត៌​មាន​ Reuters ​ថា​៖ ​«រុស្ស៊ី​ មិន​ជួយ​អាមេរិក​ ក្នុង​ការ​ដោះ​ស្រាយ​ជា​មួយ​កូរ៉េ​ខាង​ជើង​នោះ​ទេ​»។​ «អ្វី​ដែល​ចិន​កំពុង​ជួយ​ពួក​យើង ​រុស្ស៊ី​បែរ​ជា​បំផ្លាញ​ទៅ​វិញ»។

កាល​ពីថ្ងៃ​មុន ​​លោក​ ត្រាំ ​បាន​រិះ​គន់​រុស្ស៊ី​ចំពោះ​ការ​មិន​ជួយ​កិច្ច​ប្រឹង​ប្រែង​ពិភព​លោក​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុង ​ព្យុង​យ៉ាង ​ឲ្យ​ឈប់​ផលិ​អាវុធ​នុយ​ក្លេអ៊ែរ​និង​មីស៊ីល​បាលី​ស្ទិក​ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង​ជា​មួយ​ក្រុង​វ៉ាស៊ីន​តោន​នោះ​៕ PSA