ក្រុងបាងកកៈ ដោយ​បាន​ផ្សព្វផ្សាយ​ពី​គម្រោង​របស់​រដ្ឋាភិបាល​ជួយ​ដល់​កសិករ​លោក​នាយក​រដ្ឋមន្ត្រី​ប្រាយុធ ចានអូចា បាន​ថ្លែង​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត Nakhon Pathom ថា ពួកគេ​ត្រូវ​រៀន​អភិវឌ្ឍ​ដោយ​ឯករាជ្យ។

លោក​ឧត្តម​សេនីយ៍​ប្រាយុធ​កំពុង​ធ្វើ​ទស្សនកិច្ច​ខេត្ត​ជាប់​ក្រុង​បាងកក ដើម្បី​បង្ហាញ​ពី​ការ​ជំរុញ​សម្រាប់​គម្រោង Niyom Yangyuen របស់​រដ្ឋាភិបាល​ថ្នាក់​តំបន់។

យោងតាម​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា កាល​ពី​ខែ​មុន​រដ្ឋាភិបាល​បាន​ប្រកាស​គម្រោង Thai Niyom Yangyeun ដែល​មាន​បំណង​ជំរុញ​ឲ្យ​បណ្តា​ទីភ្នាក់ងារ​រដ្ឋ និង​បញ្ញវន្ត​នៅ​ក្នុង​តំបន់ ធ្វើ​ការ​រួមគ្នា​ដើម្បី​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន។

នៅក្នុង​ចំណោម​ទីតាំង​ជាច្រើន លោក​បាន​ធ្វើ​ទស្សនកិច្ច​ការិយាល័យ​កំណែ​ទម្រង់​ដីធ្លី​កសិកម្ម Laem Bua ដើម្បី​ពិភាក្សា​អំពី​ការ​ជោគ​ជ័យ​របស់​ពួកគេ​ក្នុងការ​អនុវត្ត​កសិកម្ម​ប្រកប​ដោយ​ចីរភាព។

លោក​បាន​ថ្លែង​ថា វា​គឺ​រឿង​គួរ​ឲ្យ​មោទនភាព​ណាស់​ដែល​ឃើញ​ប្រជាជន​ខេត្ត Nakhon Pathom ធ្វើ​ការងារ​ឆ្ពោះ​ទៅ រក​គម្រោង Thai Niyom Yangyuen។

លោក​បាន​បន្តថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​បន្ត​ពង្រីក​សេវា wifi នៅ​ទូទាំង​ប្រទេស​នោះ មាន​បំណង​ភ្ជាប់​ពលរដ្ឋ​ក្នុង​តំបន់​ដូច​អ្នក​ទៅ​អតិថិជន​ដោយ​ផ្ទាល់ នៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​នេះ។

លោកនាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា៖ «អ្នក​ត្រូវ​រៀន​លក់​ផលិតផល​តាម​អ៊ីនធឺណិត និង​លក់​នៅ​លើ​ទីផ្សារ បើសិន​ជា​អ្នក​ចង់​រក​ប្រាក់​ចំណូល​ឲ្យ​បាន​គ្រប់​គ្រាន់​នោះ»។

ភាគច្រើន​អ្នកចូលរួម​ជំនួប​នោះ បាន​ធ្វើ​ការ​ផ្តល់​ការ​អធិប្បាយ​វិជ្ជមាន​អំពី​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ប្រាយុធ ចានអូចា៕