Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - នាយករដ្ឋមន្ត្រី​ថៃ​ ទាត់​ចោល​សំណើ​សុំ​បង្កើត​រដ្ឋាភិបាល​ចម្រុះ

Content image - Phnom Penh Post
លោក Bhichai ថ្លែង​ពី​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ និងកិច្ចការ​នយោបាយ​។​ BKP

នាយករដ្ឋមន្ត្រី​ថៃ​ ទាត់​ចោល​សំណើ​សុំ​បង្កើត​រដ្ឋាភិបាល​ចម្រុះ

ក្រុងបាងកក: កាល​ពី​ថ្ងៃ​ចន្ទ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រាយុធ ចានអូចា បាន​ធ្វើការ​បដិសេធ​សំណើ​មួយ​ពី​អតីត​មេដឹកនាំ​ប្រជាធិបតេយ្យ​មួយ ដែល​សុំ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​បង្កើត​សម្ព័ន្ធភាព​មួយ​ជាមួយ​របប​យោធា ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​ជាតិ​មួយ។

សេចក្តី​ស្នើ​នោះ ត្រូវបាន​ផ្តើម​ឡើង​ដោយ​លោក Bhichai Rattakul ដែល​បាន​ថ្លែង​ថា ការបង្កើត​រដ្ឋការ​ជាតិ គឺជា​មធ្យោបាយ​មួយ​ឆ្ពោះ​ទៅរក​ការផ្សះផ្សា​ជាតិ និង​ទទួល​ស្គាល់​ថាវា​នឹង​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ។

ស្ថិត​ក្រោម​សំណើ​នោះ គណបក្ស​ប្រជាធិបតេយ្យ (DP) ភឿ​ថៃ (PTP) និង​គណបក្ស​ភូមិ​ចៃថៃ (BTP) នឹង​រួមគ្នា​ជាមួយ​របប​យោធា​នៅ​ក្នុងការ​បង្កើត​ឡើង​នូវ​រដ្ឋាភិបាល​ចម្រុះ​មួយ។ លោក​បាន​ស្នើសុំ​ឲ្យ​ឧត្តមសេនីយ៍​ប្រាយុធ​ធ្វើ​ជាអ្នក​ផ្តួចផ្តើម​បើក​កិច្ចចរចា​ពី​ដំណើរ​នោះ។

ខណៈ​ត្រូវបាន​ចោទ​សួរ​អំពី​គំនិត​របស់​លោក Bhichai នោះ​លោក​នាយក​រដ្ឋមន្ត្រី​ប្រាយុធ​បាន​ថ្លែង​ថា វា​មិនមែន​ជា​ពេលវេលា​សមស្រប​សម្រាប់​បើក​កិច្ចចរចា​ពី​បញ្ហា​នេះ​នោះ​ទេ។

លោក Bhichai បាន​ថ្លែងថា​ស្ថានភាព​នយោបាយ កំពុង​តែ​មានការ​ប្រែប្រួល ហើយ​ការផ្សះផ្សា​ជាតិ​មាន​ឧបសគ្គ​ច្រើន​មិន​ងាយ​សម្រេច​បាន​ទេ ចាប់តាំង​ពី​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា បាន ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ខែ​មុន។

អតីត​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ បាន​ថ្លែង​ថា រដ្ឋាភិបាល​ស៊ីវិល​មួយ ដែល​បង្កើត​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី ឬ ក្រោម​រដ្ឋាភិបាល​យោធា មិន​អាច​នាំមក​នូវ​ឯកភាព​ជាតិ ឬ អាច​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​បាន​នោះ​ទេ។

លោក Bhichai Rattakul បាន​និយាយ​ថា៖ «ខ្ញុំ​មិនទាន់​ប្រាកដ​នៅ​ឡើយ​ថា ពួកយើង​អាច​ទទួល​បានការ​យល់ព្រម​លើ​សំណើ​នោះ​ឬ​យ៉ាងណា?»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ