ក្រុងម៉ូស្គូៈ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេនចាមីន​នេតានីយ៉ាហ៊ូ បាន​ពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក​វ្លាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​ចន្ទ​ក្រោយ​ចោទ​ប្រកាន់​ពី​បទ​ចង់​ធ្វើ​ឲ្យ​លី​បង់​ក្លាយ ជាទី​តាំង​មីស៊ីល​ធំ​មួយ។

លោក​បានធ្វើ​ការ​បកស្រាយ​មុន​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​ម៉ូស្គូ ជា​ទី​ដែល​លោក បាន​និយាយ​ជាថ្មី​ថា អ៊ីរ៉ង់​ចង់​បំផ្លាញ​រដ្ឋ​ជ្វីហ្វ​នោះ។

លោក​នេ​តានីយ៉ាហ៊ូ បាន​ធ្វើការ​ពិភាក្សា​ជាច្រើន​ជាមួយ​លោក​ពូទីន​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ជុំវិញ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ហែកហួរ​ដោយ​សង្គ្រាម និង​នៅ​លីបង់ ដោយ​បាន​ប្រឹង​ប្រែង​បញ្ចុះ​បញ្ជូល​រុស្ស៊ី​ឲ្យ​កម្រិត​វត្តមាន​របស់​អ៊ីរ៉ង់​នៅ​ក្បែរ​ដែនដី​អ៊ីស្រាអែល និង​បញ្ឈប់​លុកលុយ​ដោយ​កម្លាំង​យោធា​នៅ​ក្នុង​ទឹកដី​ស៊ីរី​នោះ។

រុស្ស៊ី អ៊ីរ៉ង់ ក្រុម​ជន​សកម្មប្រយុទ្ធ​មូស្លីម​ស៊ីអ៊ីត​នៅ​លីបង់​គឺ​ក្រុម​ហេសបូឡាហ៍ ដែល​គាំទ្រ​ដោយ​ក្រុង​តេអេរ៉ង់ ដែល​អ្នក​ទាំងអស់​គាំទ្រ​ប្រធានាធិបតី​ស៊ីរី​លោក​បាសារ អាល់ អាសាដ នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​របស់​លោក។

លោក​នេតានីយ៉ាហ៊ូ បាន​ថ្លែង​នៅមុន​ពេល​លោក​ចាក​ចេញ​ពី​អ៊ីស្រាអែល​ថា លោក​គ្រោង​ធ្វើការ​ពិភាក្សា​ជាមួយ​រុស្ស៊ី​ជុំវិញ​កិច្ច​ប្រឹងប្រែង​របស់ អ៊ីរ៉ង់​ក្នុង​ការ​បង្កើត​នូវ​វត្តមាន​យោធា​នៅ​ក្នុង​ស៊ីរី។ «យើង​នឹង​ពិភាក្សា​អំពី​កិច្ច​ប្រឹងប្រែង​របស់​អ៊ីរ៉ង់​ដែល ចង់​ធ្វើ​ឲ្យ​លីបង់​ក្លាយ ជាទី​តាំង​មីស៊ីល​ធំ​មួយ ជាទី​តាំង​មួយ​សម្រាប់​វាយ​ប្រហារ​ទៅ​លើ​រដ្ឋ​អ៊ីស្រាអែល ដែល​យើង​នឹង​មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ»។

ក្រោយពី​មើល​ការតាំង​ពិព័រណ៍​មួយ​នៅ​ក្រុង​ម៉ូស្គូ​ទាក់ទង​ការ​បះបោរ​ឆ្នាំ ១៩៤៣ លោក​នេតានី​យ៉ាហ៊ូ​ថា យើង​នៅ​តែ​ត្រៀម​ទប់ស្កាត់​មនោគមន៍​វិជ្ជា​ប្រភេទ​នេះ៕