ក្រុងកូបាហ្សារៈ ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា បង់ក្លាដែស ចង់​បញ្ជូន​រ៉ូហ៊ីងយ៉ា​ដល់​ទៅ ១០ ម៉ឺន​នាក់​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​ក្នុង​ក្រុម​ទី ១ នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ភៀស​ខ្លួន​មូស្លីម ដែល​ភៀស​ខ្លួន​ពី​អំពើ​ហិង្សា​ជន​ភាគ​តិច​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ទេសរដ្ឋមន្ត្រី Obaidul Quader បាន​និយាយ​ថា បញ្ជី​ឈ្មោះ ១០ ម៉ឺននាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុម​អាជ្ញាធរ​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​សុក្រ ដូច្នេះ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​អាច​ចាប់ផ្តើម​នៅ​ចុង​ខែ​មករា​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​រដ្ឋាភិបាល​ទាំង ២។

រ៉ូហ៊ីងយ៉ា​ជាង ៦៥៥,០០០ នាក់​មក​ពី​រដ្ឋ​រ៉ាក់ឃីន​មីយ៉ាន់ម៉ា បាន​ស្វះ​ស្វែងរក​ជម្រក​នៅ​បង់ក្លាដែស ចាប់​តាំង​ពី​ការ​បង្ក្រាប​នៅ​ចុងខែ​សីហា ដោយ​បាន​ភៀស​ខ្លួន​ចេញ​ពី​អ្វី​ដែល​អាមេរិក និង​អង្គការ​សហប្រជាជាតិ​ពិពណ៌នា​ថា​ជា​ការ​បោស​សម្អាត​ជន​ភាគតិច។

ចំនួន​នោះ បន្ថែម​ទៅ​លើ​រ៉ូហ៊ីងយ៉ា​ជាង ៣០ ម៉ឺន​នាក់​នៅ​ក្នុង​ជំរំ​ជាច្រើន​នៅ​បង់ក្លាដែស​ក្រោយ​ពី​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ​ភាគ​ច្រើន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នោះ។

រដ្ឋាភិបាល​ទាំង ២ បាន​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​មួយ​នៅ​ក្នុង​ខែ​វិច្ឆិកា ដោយ​បាន​ធ្វើ​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍ ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​មករា។

ក្រុម​ផ្តល់​ជំនួយ​ជាច្រើន និង​ក្រុម​អ្នក​ការទូត​សង្ស័យ​ថា រ៉ូហ៊ីងយ៉ា​ដែល​មាន​ការ​ភ័យខ្លាច​នឹង​យល់​ព្រម​វិល​ត្រឡប់​ទៅវិញ។ រ៉ូហ៊ីងយ៉ា​ទាំង​នោះ គឺជា​គោលដៅ​នៃ​កម្មវិធី​កន្លង​មក​នៅ​ក្នុង​មីយ៉ាន់ម៉ា​ភាគ​ច្រើន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដែល​មិន​ទទួល​ស្គាល់​ក្រុម​នេះ ជា​ជន​ភាគតិច​សុទ្ធសាធ​នោះ៕