ក្រុង​ហ្សា​ការ​តាៈ ​ក្រុម​មន្រ្តី​ បាន​និយាយ​ថា ​មនុស្ស​យ៉ាង​តិច​៥​នាក់ ​បាន​ស្លាប់ ​និង​១៥​នាក់​ទៀត នៅ​បាត់​ខ្លួន​នៅ​ឡើយ ​ក្រោយ​ពីបាតុ​ភូត​បាក់​ដី​មួយ​ បាន​កើត​ឡើង​នៅ​តំបន់​ដី​ជំរៀល​នៃ​ស្រែ​មួយ​ នៅ​​កោះជ្វា​នៃប្រទេស​ឥណ្ឌូ​នេស៊ី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុម​ជន​រង​គ្រោះ​ ជា​កសិករ​ ដែល​កំពុង​បង្ក​បង្កើន​ផល​របស់​ពួក​គេ​នៅ​ក្នុង​ស្រុក​Brebes ​នៅ​លើ​កោះ​ជ្វា​ភាគ​កណ្តាល​ ត្រូវ​កប់​ភ​ក់ ​​និងថ្ម​​​នៅ​ម៉ោ​ង ប្រហែល​៨ព្រឹក។ ​​​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ អ្នក​នាំ​ពាក្យ​ទី​ភ្នាក់​ងារ​ជំនួយ​សង្រ្គោះ​គ្រោះ​មហន្ត​រាយ​លោក​ Sutopo Purwo Nugroho ​បាន​ថ្លែង​ថា ​ដី​បាក់ បាន​​កប់​លើ​កសិករ​ ដែល​កំពុង​ដាំ​ដុះ​នៅ​ក្នុង​ស្រែ​របស់​ពួក​គេ​។

​​ឧប្បត្តិ​ហេតុ​នោះ​ បាន​កើត​ឡើង​ បន្ទាប់​ពី​មាន​ភ្លៀង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​តំបន់​ភ្នំ​ និង​ប្រហែល​​៧​ម៉ោង​នៅ​ភាគ​ខាង​កើត​នៃ​ក្រុង​ហ្សា​ការ​តា៕ PSA