ក្រុង​វ៉ាស៊ីន​តោន: ប្រធានា​ធិបតី​អាមេរិក​ លោក​ដូណាល់​ ត្រាំ ​បាន​ព្រមាន​កាល​ពីថ្ងៃ​អង្គារ​ថា​ លោក​មាន​ប៊ូ​តុង​នុយ​ក្លេអ៊ែ​ធំ​ជាងប៊ូ​តុង​​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង។

​លោកត្រាំ ​បាន​សរ​សេរ​សារ​ផ្ទាល់​ខ្លួន​នៅ​លើ​គេហ​ទំព័រ​ធ្វី​ធើរ ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក​ស្រីនីក​គី​ ហាលី​ បាន​ពិពណ៌នា​ការ​ស្នើ​ឲ្យ​មាន​ការ​ចរ​ចា​រវាង​កូរ៉េ​ទាំង​ពីរ​ថា ​ដំណោះ​ស្រាយ​រយៈ​ពេល​ខ្លី។

លោក​ ត្រាំ​ បាន​​និយាយ​ថា ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម ​ជុង​អ៊ុន​ ទើប​តែ​បាន​បញ្ជាក់​ថា ​ប៊ូតុង​នុយ​ក្លេ​អ៊ែរ​នៅ​លើ​តុ​របស់​លោក ​គ្រប់​ពេល​វេលា។​

សារ​របស់​លោក​ត្រាំ​ បាន​កើត​ឡើង ​ក្រោយ​ពី​លោក ​គីម ​ជុង​អ៊ុន ​ប្រើ​សន្ទរ​កថា​ ឆ្នាំ​ថ្មី ​ដើម្បី​ព្រមាន​ថា ​លោក​មាន​ប៊ូតុង​នុយ​ក្លេ​អ៊ែរ​នៅ​លើ​តុ​របស់​លោក​នោះ​៕ ​PSA