Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រជាជន​ ទុយនីស៊ី​ តវ៉ា​ប្រឆាំង​នឹង​ការវិលត្រឡប់​របស់​ក្រុម ​ជីហាដ

Content image - Phnom Penh Post
អ្នកតវ៉ាស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុងការ​តវ៉ា​ប្រឆាំងការវាយ​ប្រ​ហារភេរវកម្ម​​។ Afp

ប្រជាជន​ ទុយនីស៊ី​ តវ៉ា​ប្រឆាំង​នឹង​ការវិលត្រឡប់​របស់​ក្រុម ​ជីហាដ

ក្រុងទុយនីសៈ ប្រជាជន​ប្រហែល​មួយ​ពាន់នាក់ បានធ្វើ​ការតវ៉ា​នៅក្នុង​ក្រុង​ទុយនី​សភាគ​កណ្តាល​ពីថ្ងៃ​អាទិត្យ​ប្រឆាំងនឹង​ការអនុញ្ញាត​ឲ្យក្រុម​ជន​ទុយនីស៊ី​ដែល​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាដ​នៅ​បរទេស​វិលត្រឡប់​ចូលក្នុង​ប្រទេស​នេះវិញ។

យោងតាម​ក្រុមមន្ត្រី​បានឲ្យ​ដឹងថា ប្រជាជន​ទុយនីស៊ី​ប្រហែល​បីពាន់​នាក់ បាន​ចូលរួម​ជាមួយ​ក្រុម​ជីហា​ដដែល​បាន​ប្រយុទ្ធ​នៅ​លីប៊ី​នៅជិតខាង និង​ស៊ីរី និង​អ៊ីរ៉ាក់។

អង្គការសហប្រជាជាតិ​បានដាក់​តួលេខ​នោះ​ត្រឹម ៥ ពាន់នាក់​ប៉ុណ្ណោះ។ ដោយ​ក្រុម​រដ្ឋអ៊ិស្លាម បាន​បាត់បង់​បន្ទាយធំ Sirte របស់ខ្លួន​នៅ​លីប៊ី និងក្រុម​ជីហាដ​នៅក្រោម​សម្ពាធ​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​នោះ កង្វល់​ជាច្រើន បាន​កើនឡើង​នៅ​ទុយនីស៊ី ដែល​ភាគច្រើន នឹង​វិលត្រឡប់​ចូល​ប្រទេស​នេះវិញ។

ក្រុមអ្នកតវ៉ា​ជួបជុំគ្នា​កាលពី​ថ្ងៃអាទិត្យ ភាគច្រើន​រុំ​ទង់ជាតិ​ទុយនីស៊ី បាន​ស្រែកថា គ្មាន​ភេរវករវិល​ត្រឡប់មក​វិញទេ! ប្រជាជន​ទុយនីស៊ី​ទាំងអស់ ប្រឆាំងនឹង​ភេរវកម្ម។

អ្នកតវ៉ា​ម្នាក់​ក្នុងចំណោម​អ្នកតវ៉ា​ទាំងនោះ លោក Shahnez Mili ជា​មន្ត្រីរាជការ អាយុ ៣៣ ឆ្នាំបាន​និយាយថា ប្រជាជន​ទុយនីស៊ី​ទាំងអស់ ត្រូវបាន​ធានា​ដោយ​ឆន្ទៈ​នយោបាយ​មួយ​ពិតប្រាកដ​ដែល​នឹង​បញ្ជាក់​ច្បាស់ថា ក្រុម​ឧក្រិដ្ឋជន នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យវិល​ត្រឡប់​មកវិញ​ទេ។

ក្រុម​អាជ្ញាធរ​ទុយនីស៊ី បាន​ចាប់ខ្លួន ជនជីហាដ​ជាច្រើន​នាក់​ដែលគេ​សង្ស័យ​នៅក្នុង​ការបង្ក្រាប​ទៅលើ​ក្រុម​ជ្រុលនិយម​ក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ។

ក្រុម​អាជ្ញាធរ បាន​បង្កើន​កិច្ចប្រឹងប្រែង​ក្រោយពី​លោក Anis Amri ជាតិ​ទុយនីស៊ី ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថាជា​ជនសង្ស័យ​សំខាន់​នៅក្នុង​ការវាយ​ប្រហារ​ពីខែមុន​នៅផ្សារ​លក់ទំនិញ​ថ្ងៃបុណ្យ​ណូអែល​នៅ​ក្រុង​ប៊ែរឡាំង​ដែល​បាន​បណ្តាលឲ្យ​មនុស្ស ១២ នាក់ស្លាប់។

លោក Amri ត្រូវបាន​គេបាញ់​សម្លាប់​នៅ​ក្រុង​មីឡាន​នៃអ៊ីតាលី ៤ ថ្ងៃក្រោយ​ការវាយប្រហារ​នោះ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ