Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធានាធិបតី​ប្រេស៊ីល ​ប្រឆាំង​ជំទាស់​នឹងការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​អំពើ​ពុករលួយ

Content image - Phnom Penh Post
លោក​ Michel Temer ថ្លែង​សុន្ទរកថា​កាល​ពីថ្ងៃទី ៤ ខែ​កញ្ញា​។ AFP

ប្រធានាធិបតី​ប្រេស៊ីល ​ប្រឆាំង​ជំទាស់​នឹងការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​អំពើ​ពុករលួយ

ក្រុងប្រេស៊ីលីយ៉ាៈ ប្រធានាធិបតី​ប្រេស៊ីល​លោក Michel Temer កាល​ពីថ្ងៃ​អង្គារ បាន​ប្រឆាំង​ជំទាស់​អ្វី ដែល​លោក​បាន​ពិពណ៌នា​ថា​ជាការ​ប្រើប្រាស់​ការចោទ​ប្រកាន់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​របស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​នោះ​ហួសហេតុ​ពេក​ហើយ។

មេដឹកនាំ​ស្តាំ​កណ្តាល​និយម​រូបនេះ ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ប្រើ​ពាក្យ​សម្តី​ខ្លាំងៗ បន្ទាប់ពី​មាន​របាយការណ៍​ថ្មីៗ​ថា លោក​បាន​ទទួល​ប្រាក់​រាប់លាន​ដុល្លារ​ជា​ប្រយោជន៍​មកពី​គម្រោង​អំពើ​ពុករលួយ​មួយ។

សេចក្តី​ថ្លែងការណ៍​នោះ ក៏បាន​កើត​ឡើង​នៅ​មុន​ធ្វើការ​ចោទ​ប្រកាន់​អំពើ​ឧក្រិដ្ឋកម្ម​ថ្មីៗ​ប្រឆាំង​លោក Michel Temer នៅ​ក្នុង​សប្តាហ៍​នេះ។

ការិយាល័យ​របស់​លោក Temer បាន​និយាយ​ថា៖ «យើង​បាន​ឈាន​ដល់​ចំណុច ដែល​ពួកគេ​ព្យាយាម​កាត់​ទោស​មនុស្ស​ដោយ​មិន​បាន​ស្តាប់​ពួកគេ ដោយ​គ្មានការ​បញ្ចប់​ការស៊ើបអង្កេត ដោយ​គ្មាន​ការបង្ហាញ​ការពិត​គ្មាន​បាន​ផ្ទៀងផ្ទាត់​ភ័ស្តុតាង​ជាក់លាក់​ឲ្យ​បាន​ត្រឹមត្រូវ»។ «សិទ្ធិ​បុគ្គល​កំពុង​ត្រូវបាន​រំលោភ​បំពាន​ជា​រៀងរាល់​ថ្ងៃ​ដោយ​គ្មាន​នរណាម្នាក់​មាន​ប្រតិកម្ម​បន្តិច​សោះ»។

ការិយាល័យ​នោះ ក៏បាន​រិះគន់​ការប្រើប្រាស់​ការស៊ើបអង្កេត​ជា​ញឹកញាប់​របស់​ក្រុម​រដ្ឋអាជ្ញា​និង​ទទួល​ភ័ស្តុតាង​ពី​ក្រុម​អ្នកជំនួញ​និង​អ្នកនយោបាយ ដោយ​បាន​បន្ថែម​ថា «កេរ្តិ៍ឈ្មោះ​ត្រូវបាន​បំផ្លាញ​នៅ​ក្នុង​កិច្ចសន្ទនា​ជាច្រើន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពឹង​ផ្អែក​សកម្មភាព​អាថ៌កំបាំង»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ