Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រមុខ ​អ.ស.ប.ថ្មី ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ជា​លើកដំបូង

Content image - Phnom Penh Post

ប្រមុខ ​អ.ស.ប.ថ្មី ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ជា​លើកដំបូង

បុរីញូវយ៉កៈ អគ្គលេខាធិការ​អ.ស.ប. លោក Antonio Guterres ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាលើក​ដំបូង​នៅថ្ងៃ​អង្គារ​នេះ ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង ដោយបាន​ពន្យល់​សម្រាប់​កិច្ច​ការទូត​ថ្មីអាច​ជឿ​ទុកចិត្តបាន គាំទ្រ​ដោយ​មហាអំណាច​ពិភពលោក។

លោក Guterres បាន​ឡើង​ជំនួស​តំណែង​លោក​បាន គីមូន កាលពី​ថ្ងៃទី ១ មករា ជាមួយ​ការសន្យា​ធ្វើឲ្យ​អង្គការ​ពិភពលោក​នេះ មានការ​ផ្លាស់ប្តូរ និង​ជំរុញឲ្យ​មានកិច្ច​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​វិបត្តិ​ពិភពលោក ចាប់ពី​ការសម្លាប់​រង្គាល​នៅស៊ីរី​រហូតការ​បង្ហូរឈាម​នៅស៊ូដង់​ខាងត្បូង។

អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្គាល់​និង​ប្រមុខ​ជនភៀសខ្លួន​អសប.បាន​ប្រឈម​នឹងក្រុម​ប្រឹក្សាសន្តិសុខ​មួយដែល​បែកបាក​យ៉ាងជ្រៅ ដែល​មិនអាច​ចាត់វិធានការ​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ស៊ីរី៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ