Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ផ្ទុះ​គ្រាប់បែក​នៅ​ ថៃ​ បណ្តាល​ឲ្យ​ជន​សកម្មប្រយុទ្ធ​ពីរ​នាក់​ស្លាប់

Content image - Phnom Penh Post
សមាជិក​នៃ​ក្រុម​កោសល្យវិច័យ​ពិនិត្យ​មើល​កន្លែង​ផ្ទុះ​គ្រាប់បែក។ AFP

ផ្ទុះ​គ្រាប់បែក​នៅ​ ថៃ​ បណ្តាល​ឲ្យ​ជន​សកម្មប្រយុទ្ធ​ពីរ​នាក់​ស្លាប់

ខេត្តណារ៉ាធីវ៉ាត់ៈ យោធា​​បាន​និយាយ​​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ជនសកម្ម​ប្រយុទ្ធ​ពីរ​នាក់​បាន​ស្លាប់​នៅ​ចុង​​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​ដែល​ញាំញី​ដោយ​អំពើ​ហិង្សា​ បន្ទាប់ពី​គ្រាប់បែក​មួយ​គ្រាប់​ដែល​ពួកគេ​កំពុង​​ដឹក​ជញ្ជូន​បាន​ផ្ទុះ​មុន​ពេល​កំណត់​។

ការ​ស្លាប់​របស់​ពួកគេ​បាន​កើតឡើង​​ក្នុង​​អំពើ​ហិង្សា​នៅ​ពេល​រាត្រី​នៅ​ទូទាំង​​តំបន់​មួយ​ដែល​ញាំញី​ដោយ​ភាព​ចលាចល​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ ខណៈ​​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​ថៃ​ដើម្បី​ទទួល​បាន​នូវ​ស្វយ័តភាព​ពី​រដ្ឋ​មួយ​ដែល​ពលរដ្ឋ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។

វរសេនីយ៍ឯក​ Yutanam ​Petchmoang​ ជា​អ្នក​នាំពាក្យ​រង​នៃ​កងទ័ព​ភាគ​ខាង​ត្បូង​បាន​និយាយ​ថា​ជនសកម្ម​ប្រយុទ្ធ​ពីរ​នាក់​បាន​ស្លាប់​ ខណៈ​កំពុង​តែ​ដឹក​ជញ្ជូន​គ្រាប់បែក​កែច្នៃ​មួយ​គ្រាប់​​នៅ​ក្នុង​ស្រុក​សាបាយ៉យ​នៃ​​ខេត្ត​សុងក្លា​ដោយ​បន្ថែម​ថា​ពួកគេ​កំពុង​តែ​ជិះ​ម៉ូតូ​។ ​យើង​បាន​មើល​ក្នុង​របាយការណ៍​របស់​ពួកគេ​ថា​ពួកគេ​គឺជា​ក្រុម​ជនសកម្ម​ប្រយុទ្ធ​ស្ម័គ្រ​ចិត្ត។

យោធា​នោះ​បាន​និយាយ​ថា​ក្រុម​ឧទ្ទាម​បាន​ធ្វើការ​វាយប្រហារ​ដោយ​កាំភ្លើង​ និង​គ្រាប់បែក​ជា​បន្តបន្ទាប់​នៅ​តំបន់​​ចុង​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​​ពី​រាត្រី​ថ្ងៃ​ពុធ​ដោយ​មាន​​ឧប្បត្តិហេតុ​ចំនួន ១៣ ​ដាច់​ដោយ​ឡែក​ពី​គ្នា​ត្រូវ​បាន​កត់ត្រា​​៕ SN

0

Comments

Please, login or register to post a comment