Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ជិត ១០ ម៉ឺន​នាក់​បាត់បង់​លំនៅឋាន ​អំឡុង​សង្គ្រាម​នៅ​ស៊ីរី​ភាគ​ពាយព្យ

Content image - Phnom Penh Post
ពល​រដ្ឋ​ស៊ីរី​បាត់បង់​លំនៅ​ឋាន ដែល​ភៀស​ខ្លួន​ពី​សង្គ្រាម​ក្នុង​ទីប្រជុំជន Sinjar ក្នុង​ខេត្ត​អ៊ីដលីប​ធ្វើ​ដំណើរ​នៅ Saraqib។ AFP

ពលរដ្ឋ​ជិត ១០ ម៉ឺន​នាក់​បាត់បង់​លំនៅឋាន ​អំឡុង​សង្គ្រាម​នៅ​ស៊ីរី​ភាគ​ពាយព្យ

ក្រុងបេរូត: អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុម​ពលរដ្ឋ​ជិត ១០ ម៉ឺន​នាក់ បាន​បាត់បង់​លំនៅឋាន​ចាប់តាំង​ពី​ដើម​ខែ​ធ្នូ ដោយសារ​សង្គ្រាម​នៅ​ស៊ីរី​ភាគ​ពាយព្យ ជា​ចំណុច​ដែល​របប​នេះ​កំពុង​ធ្វើការ​វាយ​ប្រហារ​ប្រឆាំង​ក្រុម​ជីហាដ។

កងទ័ព​រដ្ឋាភិបាល​ស៊ីរី​គាំទ្រ​ដោយ​រុស្ស៊ី​បាន​ធ្វើការ​វាយ​ប្រហារ​មួយ​កាល​ពី​ចុង​ឆ្នាំ ២០១៧ លើ​តំបន់​ចុង​កាត់​មាត់​ញក​នៃ​ខេត្ត​អ៊ីដលីប ជា​ទី​កន្លែង​ចុងក្រោយ​មួយ​នៅ​ក្នុង​ប្រទេស​នេះ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ការ​ត្រួតត្រា​ពី​សំណាក់ រដ្ឋាភិបាល​នៅ​ឡើយ។

ខេត្ដ​អ៊ីដលីប កំពុង​ត្រូវបាន​ក្រុម​ជីហាដ​ដែលមាន​ឈ្មោះ​ថា​ក្រុម Hayat Tahrir al-Sham (HTS) ដែល​ភាគច្រើន​ជា​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​មក​ពី​អតីត​សាខា​ក្រុម​អាល់កៃដា​ត្រួតត្រា​ស្ទើរ​តែ​ទាំង​ស្រុង។

ការិយាល័យ​សម្រប​សម្រួល​ខាង​ផ្នែក​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ (UNOCHA) បាន​ឲ្យ​ដឹងថា​សង្គ្រាម​នេះ​បាន​បណ្តាល​ឲ្យ​ក្រុម​ជន​ស៊ីវិល ៩៩៥៦៩ នាក់​បាន​នាំគ្នា​រត់​ភៀស​ខ្លួន​ចេញ​ពី​ខេត្ត​អ៊ីដលីប​ភាគ​ខាងត្បូង​ក៏​ដូចជា​ភាគ​ខាងជើង និង​ផ្នែក​នានា​នៃ​ខេត្ត​ហាម៉ា (Hama) ដែល​នៅ​ក្បែរ​ខាង​នៅ​ភាគឦសាន​នៅ​រវាង​ថ្ងៃ​ទី ១ ខែ​ធ្នូ និង​ថ្ងៃ​ទី ៩ ខែ​មករា។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ការិយាល័យ UNOCHA បាន​ថ្លែង​ថា៖ «ការ​ទម្លាក់​គ្រាប់បែក​ដ៏ខ្លាំង​លើស​លប់​ទៅ​លើ​សហគមន៍​ជាច្រើន​នៅ​ក្នុង​តំបន់​ជនបទ​ក្នុង​ខេត្ត​អ៊ីដលីប​នៅ​ភាគ​ខាងត្បូង និង​ភាគ​អាគ្នេយ៍​បាន​បន្ត​ទៅ​ដោយ​គ្មាន​ការ​បន្ធូរ​បន្ថយ​អ្វី​ឡើយ ដោយ​បាន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ច្រើន​និង​បាន​បង្កការ​បាត់បង់​លំនៅឋាន​នៅ​ក្នុង​ចំណោម​ក្រុម​ជន​ស៊ីវិល និង​ការ​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដ៏​សំខាន់ៗ​ជា​ច្រើន​ទៀត»។

ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​នេះ​ដដែល បាន​ថ្លែង​ថា ស្ថានភាព​នៅ​ក្នុង​ខេត្ត​អ៊ីដលីប​កំពុង​ស្ថិត​ក្នុង​ភាព​ចលាចល​យ៉ាង​ខ្លាំង ហើយ​ក្រុម​អ្នក​បាត់បង់​លំនៅឋាន​នៅ​ពាស​វាល​ពាស​កាល​នោះ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ