ក្រុងលេហ្គាសពី: មាត់រណ្តៅភ្នំភ្លើងនៅក្នុងប្រទេសហ្វីលីពីនដែលបានផ្ទុះឡើងមានសំឡេង លាន់ ឮ ខ្លាំង កំពុងបញ្ចេញពន្លឺភ្លឺចិញ្ចែងពណ៌ក្រហមកាលពីថ្ងៃចន្ទ ដោយក្រុមអ្នកវិទ្យាសាស្ត្របាតុភូតភ្នំភ្លើងបានធ្វើការព្រមានថា បាតុភូតនេះ អាចផ្ទុះឡើងជាថ្មីអំឡុងរយៈពេលជាច្រើនថ្ងៃ ដោយបានបង្កឲ្យក្រុមពលរដ្ឋរាប់ពាន់នាក់រត់ភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេ។
ក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ការរញ្ជួយផែនដីបង្កឡើងដោយបាតុភូតផ្ទុះភ្នំភ្លើងនិងការបាក់ថ្ម បានធ្វើឲ្យរញ្ជួយដល់កំពូលភ្នំ Mayon អំឡុងរយៈពេល ២៤ ម៉ោងចុងក្រោយបន្ទាប់ពីមានបាតុភូតផ្ទុះភ្នំភ្លើងបង្កឡើងចំហាយកម្តៅខ្លាំងមួយចំនួនបានកើតឡើង។
ក្រុមពលរដ្ឋជាង ១២០០០ នាក់ ត្រូវបានក្រុមអាជ្ញាធរបញ្ជាឲ្យចាកចេញទៅកាន់ទីចម្ងាយ ៧ គីឡូម៉ែត្រ ហើយមានការព្រមានជាច្រើនអំពីលំហូរកម្អែលបាតុភូតផ្ទុះភ្នំភ្លើងដែលអាចបង្កមហន្តរាយ និងផ្សែងជាតិពុលខ្លាំង។
លោក Claudio Yucot ប្រមុខការិយាល័យប្រជាការពារនៅក្នុងតំបន់នោះ បានថ្លែងប្រាប់ AFP ថា៖ «វាមានគ្រោះថ្នាក់ខ្លាំងចំពោះក្រុមគ្រួសារដែលស្នាក់នៅក្នុងទីបរិវេណភ្នំភ្លើងនិងហិតផ្សែងភ្នំភ្លើង។ «ដោយសារតែមានភ្លើងជាបន្តបន្ទាប់ប៉ុន្មានសប្តាហ៍កន្លងទៅនោះ កម្ទេចកម្ទីដែលបានដក់នៅតាមចង្កេះភ្នំ Mayon អាចនាំឲ្យមានលំហូរកម្អែលបាតុភូតផ្ទុះភ្នំភ្លើង។ បើភ្លៀងមិនឈប់នោះ វាអាចមានគ្រោះថ្នាក់ខ្លាំង»។
កម្អែលបាតុភូតភ្នំភ្លើងជាពាក្យបច្ចេកទេសសម្រាប់ពាក្យថា «លំហូរកម្អែលភ្នំភ្លើង»៕