Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះសង្ឃ​ដុត​ព្រះកាយ​ ក្នុង​អំឡុង​ការតវ៉ា

Content image - Phnom Penh Post
ក្រុម​អ្នកតវ៉ា​កាន់រូបថត​លោកស្រីផាក ក្នុង​អំឡុងការតវ៉ា​។ Afp

ព្រះសង្ឃ​ដុត​ព្រះកាយ​ ក្នុង​អំឡុង​ការតវ៉ា

ក្រុងសេអ៊ូលៈ ក្រុមមន្ត្រី​បាន​និយាយ​ពីថ្ងៃ​អាទិត្យថា ព្រះសង្ឃ​ពុទ្ធសាសនា​មួយអង្គ​នៅ​កូរ៉េខាងត្បូង ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ក្រោយ​ដុតព្រះកាយ​របស់​ព្រះអង្គ​នៅក្នុង​អំឡុង​ការតវ៉ា​ប្រឆាំងនឹង​ប្រធានាធិបតី​លោកស្រី ផាក គឿនហ៊ី។

ព្រះសង្ឃ​អង្គនោះ មាន​ព្រះជន្ម ៦០ ព្រះវស្សា និង​មិនមាន​អ្នកណា​ស្គាល់​ព្រះនាម បានដុត​ព្រះកាយ​កាលពី​រាត្រី​ថ្ងៃសៅរ៍ ក្នុង​ក្រុង​សេអ៊ូល​ភាគ​កណ្តាល ជាទី​ដែល​អ្នក​តវ៉ារាប់​ម៉ឺននាក់ បាន​វិលត្រឡប់​ទៅតាម​ដងផ្លូវ​សម្រាប់​សប្តាហ៍ទី ១១ ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ចុះពីតំណែង។

Content image - Phnom Penh Post
ព្រះសង្ឈ​ដុតព្រះកាយ​ត្រូវបាន​សែងចូល​រថយន្ដសាម៊ុយ​នៅ​ក្រុងសេអ៊ូល។ Afp

ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​រាយការណ៍​ថា ព្រះអង្គ​បាន​បន្សល់ទុក​លិខិត​មួយច្បាប់​ដោយបាន​ជំរុញ​ឲ្យក្រុម​អាជ្ញាធរ​ចាប់ខ្លួន​ប្រធានាធិបតី​ប៉ះពាល់​ដោយ​រឿងអាស្រូវ​នោះ ពីបទ​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ។

លោកស្រី​ផាក ត្រូវបាន​សភា​សាកសួរ​កាលពី​ខែមុន​ជុំវិញ​រឿងអាស្រូវ​ដោយ​ប្រើប្រាស់​ឥទ្ធិពល​ដែល​បាន​បង្កព្យុះ​កំហឹង​សាធារណៈ និង​ការតវ៉ា​ទូទាំង​ប្រទេស និង តុលាការ​ធម្មនុញ្ញ បានសម្រេច​ថាតើ​គួរ​អះអាង​បញ្ជាក់ពី​ការសាកសួរ​នោះ​យ៉ាងណា?

យោងតាម​សារព័ត៌មាន Yonhap នោះ បានឲ្យ​ដឹងថា ព្រះសង្ឃ​អង្គ​នោះ ក៏បាន​វាយប្រហារ​លោកស្រី​ថា​ជាជន​ក្បត់ជាតិ ដោយ​បានធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន ដើម្បី​ដោះស្រាយ​សំណង​ជំងឺ​ចិត្ត​សម្រាប់​ស្ត្រី​ដែល​បាន​បង្ខំឲ្យ​ក្លាយ​ទាសករ​ភេទ​សម្រាប់​ទាហាន​ជប៉ុន​នៅក្នុង​អំឡុង​សង្គ្រាម​លោកលើកទី ២៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ