ក្រុងអ៊ីស្តង់ប៊ុល: កាល​ពី​ថ្ងៃ​ពុធ តួកគី​បាន​ព្រមាន​អ៊ីរ៉ង់​និង​រុស្ស៊ី​ឲ្យ​បញ្ឈប់​សម្ព័ន្ធមិត្ត​របប​ស៊ីរី​របស់​ពួកគេ​ពី​ការ​ទម្លាក់់​គ្រាប់​បែក​លើ​ខេត្ត​អ៊ីដលីប​ភាគ​ខាងជើង ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម ខណៈ​ភាព​តាន​តឹង​បាន​កើន​ឡើង នៅ​មុន​កិច្ចចរចា​ស្វែងរក​សន្តិភាព​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ប្រារព្ធ​ធ្វើ​នា​ពេល​ក្រោយ​ក្នុង​ខែ​នេះ។

ក្រុង​អង់ការ៉ា បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី និង​អ៊ីរ៉ង់ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ស៊ីរី​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ប៉ុន្តែ​បាន​បង្កើន​ការ​ដាក់​សម្ពាធ​លើ​ក្រុង​ម៉ូស្គូ និង​ក្រុង​តេអេរ៉ង់​ខណៈ​ការ​ទម្លាក់​គ្រាប់បែក​លើ​ខេត្ត​អ៊ីដលីប បាន​កើន​ឡើង​ស្រប​ពេល​មាន​ក្តីបារម្ភ​ជា​ច្រើន​ជុំវិញ​បញ្ហា​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​នេះ។

រុស្ស៊ី​ចង់​ឲ្យ​គ្រប់ភាគី​ទាំងអស់​នៅ​ក្នុង​ជម្លោះ​នៅ​ស៊ីរី​ចូលរួម​សន្និសីទ​មួយ​នៅ​ក្នុង​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ខ្មៅ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​សូជី នា​ដំណាច់​ខែ ប៉ុន្តែ ភាព​តាន​តឹង​ជាមួយ​ក្រុង​អង់ការ៉ា​កំពុង​ក្លាយជា​ឧបសគ្គ​មួយ​យ៉ាង​ធំ។

រដ្ឋមន្ត្រីការបរទេស​លោក Mevlut Cavusoglu បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ Anadolu ថា៖ «អ៊ីរ៉ង់​និង​រុស្ស៊ី គួរតែ​បំពេញ​ករណីយ​កិច្ច​ទទួល​ខុស​ត្រូវ​របស់​គេ។ប្រសិនបើ​លោក​អ្នក ជាអ្នក​ធានា​រ៉ាប់រង.ហើយ លោក (អ៊ីរ៉ង់ និង​រុស្ស៊ី) នោះ ពួកគេ​គួរ​បញ្ឈប់​របប​នេះ។

លោក Cavusoglu បាន​ថ្លែងថា ៩៥ ភាគរយ​នៃ​ការ​រំលោភ​នៅ​ក្នុង​ខេត្ដ​អ៊ីលីប ត្រូវ​បាន​ប្រព្រឹត្តឡើ​ង​ដោយ​របប​នៅ​ស៊ីរី និង​ក្រុម​នានា​ដែល​គាំទ្រ​របប​នេះ។

ខេត្ត​អ៊ីដលីប ស្ទើរតែ​ត្រូវបាន​ត្រួតត្រា​ទាំងស្រុង​ដោយ​ក្រុម​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ដែល​ភាគ​ច្រើន​មក​ពី​ក្រុម​ជី​ហាដ ដែល​ស្គាល់​ថា ក្រុម Hayat Tahrir al-Sham (HTS) ដែល​ភាគ​ច្រើន​ជា​អតីត ក្រុម​យុទ្ធជន​មក​ពី​សមរភូមិ Al-Nusra Front ជា​សាខា​មួយ​របស់​ក្រុម​អាល់កៃដា។

ក្រុង​អង់ការ៉ា បាន​គាំទ្រ​ក្រុម​បក្សប្រឆាំង​ដែល​ប្រឆាំង​លោក​អាសាដ​អំឡុង​សង្គ្រាម​នៅ​ស៊ីរី​រយៈពេល​ជិត ៧ ឆ្នាំ ខណៈ​រុស្ស៊ី​និង​អ៊ីរ៉ង់ បាន​គាំទ្រ​លោក​ប្រធានាធិបតី បាសារ អាល់ អាសាដ នោះ៕