Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស​ម្នាក់​ស្លាប់ និង​ជាង ៨០០ នាក់​រង​របួស​នៅ​ក្នុង​ព្យុហយាត្រា​នៅ​ហ្វីលីពីន

Content image - Phnom Penh Post
អ្នកកាន់​កាតូលិក​រុញ​ច្រាន​គ្នា​ដើម្បី​បានប៉ះ​​រូប​សំណាក Black Nazarene។ AFP

មនុស្ស​ម្នាក់​ស្លាប់ និង​ជាង ៨០០ នាក់​រង​របួស​នៅ​ក្នុង​ព្យុហយាត្រា​នៅ​ហ្វីលីពីន

ក្រុងម៉ានីលៈ ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា អ្នក​ជឿ​ស៊ប់​ម្នាក់​បាន​ស្លាប់ និង មនុស្ស​ជាង ៨០០ នាក់ បាន​រង​របួស​នៅ​រដ្ឋធានី​ហ្វីលីពីន​នៅ​ពេល​ដែល​មនុស្ស​រាប់លាន​នាក់​បាន​ចូលរួម​ការ​ហែក្បួន​សាសនា​មួយ ដោយ​បាន​បង្ហាញ​ឃើញ​រូបភាព​ព្រះយេស៊ូ​មួយ​ព្រះអង្គ។

ពិធីបុណ្យ​ប្រចាំឆ្នាំ Black Nazarene ជា​ពិធីបុណ្យ​មួយ​នៅ​ក្នុង​ចំណោម​បុណ្យ​សាសនា​កាតូលិក​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក បាន​ទាក់​ទាញ​អ្នកមាន​ជំនឿ​ស៊ប់ ៣,៥ លាន​នាក់​កាល​ពី​ថ្ងៃ​អង្គារ ជា​អ្វីដែល​ប៉ូលិស​ពិពណ៌នា​ថា ជា​ព្រឹត្តិការណ៍​សន្តិភាព» មួយ ថ្វីបើ​ហ្វូង​មនុស្ស​បាន​រុញ​ច្រាន​គ្នា​ដើម្បី​បាន​ទៅ​ប៉ះ​រូប​សំណាក​ព្រះ​យេស៊ូ​នោះ​ក្តី។

ទោះបីជា​យ៉ាងណា​ក៏ដោយ ក៏​អតីត​មន្ត្រី​ពន្ធនាគារ​ម្នាក់ ត្រូវ​បាន​សម្លាប់ ដោយសារ​គាំង​បេះដូង​ក្រោយ​ពី​ចូលរួម​ការ រុញច្រាន​គ្នា​ដើម្បី​ឡើង​ទៅ​លើ រទេះ​ដែល​មាន​រូប​សំណាក Black Nazarene មាន​អាយុកាល​ជាច្រើន​សតវត្សរ៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ។

ប្រជាជន​នៅក្នុង​ប្រទេស​អាស៊ី​ដែល​ភាគ​ច្រើន​កាន់​សាសនា​កាតូលិក​បាន​ប្រថុយ​គ្រោះថ្នាក់​ដល់​ជីវិត​ដើម្បី​បាន​ថើប ឬ ប៉ះ​រូប​សំណាក ដែល​មាន​កំពូល​ច្រើន ដោយ​ជឿ​លើ​រូប​សំណាក Black Nazarene ថា​នឹង​ទទួល​បាន​អំណាច​ដ៏អស្ចារ្យ៕

0

Comments

Please, login or register to post a comment