Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស ១៧ នាក់​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ការប្លន់​នៅ​ក្រុង ប៉ារីស

Content image - Phnom Penh Post

មនុស្ស ១៧ នាក់​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ការប្លន់​នៅ​ក្រុង ប៉ារីស

ក្រុងប៉ារីសៈ ប្រភព​ប៉ូលិស បាន​និយាយថា ប៉ូលិស​បារាំង​ពីថ្ងៃ​ចន្ទបាន​ចាប់ខ្លួន​មនុស្ស ១៧ នាក់ ភាគច្រើន​ក្នុងចំណោម​ពួកគេ​មាន​របាយការណ៍​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ជុំវិញ​ការប្លន់​តារា​ទូរទស្សន៍​អាមេរិក​នាង Kim Kardashian នៅប៉ារីស​កាលពី ខែតុលា។

ប្រភព​មួយបាន​ប្រាប់ AFPថា ប៉ូលិស បាន​វាយឆ្មក់​នៅក្នុង​តំបន់​ប៉ារីស និងនៅ​ភាគខាងត្បូង​បារាំង​ក្រោយពី DNA ត្រូវបាន​រកឃើញ​នៅ​លំនៅឋាន​ប្រណីត​មួយ ជាទី​ដែល​នាង Kardashian ត្រូវគេ​ចង​និងប្លន់​យក​គ្រឿងអលង្ការ​របស់​នាង។

ការប្លន់​នោះ មានតម្លៃ​ទឹកប្រាក់​ប្រហែល ៩,៥ លានដុលា្លរ គឺជា​ការប្លន់​គ្រឿង​អលង្ការ​ធំបំផុត​នៅ​បារាំង​ទាក់ទិន​នឹង​តារាសិច​ដ៏​ល្បីឈ្មោះ​ម្នាក់ ក្នុង​រយៈពេល​ជាងពីរ​ទសវត្សរ៍៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ