ក្រុងវ៉ាស៊ីនតោន: កាលពី​ថ្ងៃ​ពុធ មន្ត្រី​យោធា​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​បាន​ឲ្យ​ដឹង​ថា​កម្លាំង​យោធា​របស់​ចិន​កំពុង​តែ​លូតលាស់​នៅ​កម្រិត​មួយ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​ដែល​វា​អាច​ប្រកួត​ប្រជែង​ជាមួយ​កម្លាំង​យោធា​អាមេរិក «​នៅ​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​»​។

លោក​ឧត្តមនាវីឯក Harry Harris ដែល​បាន​ដឹកនាំ​ទីបញ្ជាការ​យោធា​ដ៏ធំ​នៅក្នុង​តំបន់​ (PACOM) ​បាន​ព្រមាន​ដល់​ក្រុម​សមាជិក​ទាំងអស់​ថា ពួកគេ​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​វិនិយោគ​របស់​ក្រុង​ប៉េកាំង​នៅ​ក្នុង​វិស័យ​​អចលនទ្រព្យ​បែប​បុរាណ​ក៏ដូចជា​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាច្រើន​ចំណែក​ទៀត​រួម​មាន​មីស៊ីល​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង និង​បច្ចេកវិទ្យា​ភាព​វៃឆ្លាត​សិប្បនិម្មិត​ (artificial intelligence) ​ជាដើម​។

លោក​ Harris ​បាន​ថ្លែង​ប្រាប់​គណៈកម្មាធិការ​បរិច្ចាគ​យោធា​ថា​៖ «​ការ​ពង្រីក​កម្លាំង​យោធា​ដ៏សម្បើម​របស់​ចិន​នៅ​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​ទេ អាច​ប្រកួត​ប្រជែង​ជាមួយ​អាមេរិក ស្ទើរ​តែ​ក្នុង​គ្រប់​វិស័យ​ទាំងអស់​»​។

ការ​រីកលូតលាស់​វិវឌ្ឍ​ទៅ​មុខ​សំខាន់ៗ​ជាច្រើន​រួម​ទាំង​ការ​អភិវឌ្ឍ​សំខាន់ៗ​ក្នុង​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល ការ​អភិវឌ្ឍ​សមត្ថភាព​យន្តហោះ​ចម្បាំង​ជំនាន់​ទី​ ៥ ​និង​ការ​ពង្រីក​ទំហំ​និង​សមត្ថភាព​ទាហាន​ជើង​ទឹក​ចិន​ជាដើម​៕ SN