ក្រុងម៉ានីលៈ ក្រុម​មន្ត្រី​ហ្វីលីពីន ចេញ​ដំណើរ​ទៅ​ទស្សនកិច្ច​កូវ៉ែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ស្វះ​ស្វែងរក​ការ​ការពារ​សម្រាប់​ក្រុម​ពលករ​ចំណាក​ស្រុក​ឲ្យ​បាន​ទូលំ​ទូលាយ​ជាង​មុន​ក្រោយ​ពី​វិបត្តិ​ការទូត​កើត​ឡើង​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​មិន​មាន​ការ​ថែទាំ​ពលករ​ហ្វីលីពីន បាន​ដិត​ដល់​នៅ​ក្នុង​រដ្ឋ​ឈូង​សមុទ្រ​មួយ​នេះ។

រដ្ឋមន្ត្រីក្រសួង​ការងារ​លោក Silvestre Bello បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា អនុ​រដ្ឋមន្ត្រី​ម្នាក់​នៃ​អនុរដ្ឋ​មន្ត្រី​របស់​លោក នឹង​ដឹកនាំ​គណៈ​ប្រតិភូ​នោះ ដែល​គ្រោង នឹង​ឈប់​នៅ​ក្នុង​អារ៉ាប៊ីសាអ៊ូឌីត និង​កាតា ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់។

តម្រូវការ​ជា​អាទិភាព​នោះ​គឺថា ពលករ​ហ្វីលីពីន​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រក្សា​ទុក​ទូរស័ព្ទ​ដៃ និង​លិខិត​ឆ្លង​ដែន​របស់​ពួកគេ​ដែល​អាច​ត្រូវ​ក្រុម​និយោជក​ដក​ហូត​យក​ទុក​នោះ។

ដំណើរ​ទស្សនកិច្ច​នោះ បាន​កើតឡើង​ក្រោយពី​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte កាល​ពី​សប្តាហ៍​មុន​បាន​ប្រកាស​ពី​បម្រាម​មិន​ឲ្យ​ចាក​ចេញ​សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ដែល​មាន​គម្រោង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូវ៉ែត។

លោក បាន​ឆ្លើយ​ចំពោះ​ការ​សម្លាប់​ស្ត្រី​អ្នកបម្រើ​ហ្វីលីពីន​ដែល​សាកសព​របស់​ជន​រងគ្រោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទូ​ក្លាស្សេ​មួយ​នៅ​ក្នុង​ប្រទេស​កូវ៉ែត​នៅ​ខែ​នេះ។

កម្រាម​របស់លោក Duterte បាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​ការទូត​មួយ​រវាង​ប្រទេស​ហ្វីលីពីន និង​រដ្ឋ​ឈូង​សមុទ្រ​មួយ​នេះ​ខណៈ​លោក​បាន​ចោទ​ប្រកាន់​ក្រុម និយោជក​អារ៉ាប់​ថា បាន​ចាប់​រំលោភ​ពលករ​ហ្វីលីពីន បង្ខំ​ឲ្យ​ពួកគេ​ធ្វើការ​រហូតដល់​ទៅ ២១ ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ផ្តល់​តែ​ចំណី​អាហារ​សំណល់​ដល់​ពួកគេ​ប៉ុណ្ណោះ៕