Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មីយ៉ាន់ម៉ា ​ត្រូវ​រងការ​ស្តីបន្ទោស​ចំពោះ​ការបដិសេធ​ មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ក្រុម​ស៊ើបអង្កេត​ អ.ស.ប.

Content image - Phnom Penh Post
សកម្មជន​សិទ្ធិ​មនុស្ស​​អ្នករាយការណ៍​ពិសេសអ.ស.ប.លោក​ស្រី Yanghee Lee មកដល់​។ AFP

មីយ៉ាន់ម៉ា ​ត្រូវ​រងការ​ស្តីបន្ទោស​ចំពោះ​ការបដិសេធ​ មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ក្រុម​ស៊ើបអង្កេត​ អ.ស.ប.

ក្រុងហ្សឺណែវៈ ក្រុម​សកម្មជន​បាន​និយាយ​កាល​ពីថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​របស់លោក​ស្រី​អ៊ុង សានស៊ូជី​ត្រូវ​រងការ​គាបសង្កត់​ដោយ​រដ្ឋ​ក្រៅ​ក្រុម​ដូច​កូរ៉េខាងជើង និង​ស៊ីរ៊ី​​ជុំវិញ​ការបដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យក្រុម ​អ.ស.ប. ដែល​ធ្វើការ​ស៊ើបអង្កេត​ក្នុង​ករណី​ធ្វើទុក្ខ​បុកម្នេញ​លើ​ជនជាតិ​ភាគតិច​មូស្លីម​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​នេះ។

រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី បាន​និយាយ​កាលពី​ថ្ងៃទី ៣០ មិថុនា​ថា អ្នកស៊ើប​អង្កេត ៣ នាក់​នោះ ត្រូវបាន​ចាត់តាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប. មិន​ត្រូវបាន​ស្វាគមន៍​ឡើយ​ដោយ​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ធ្វើការ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​លើ​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​ភាគតិច​នេះ​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​នោះ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ លោក John Fisher ជា​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ក្រុង​ហ្សឺណែវ​បាន​ថ្លែងថា ការបដិសេធ​នោះបាន​បង្កើនការ​លំបាក​ចំពោះ​ក្រុម​ជនរងគ្រោះ​ដែល​រងការ​រំលោភ​បំពាន​ដោយ​កងកម្លាំង​សន្តិសុខ​រដ្ឋ​នៅ​មីយ៉ាន់ម៉ា។

លោក​បាន​សួរថា «តើ​រដ្ឋាភិបាល​របស់​លោក​ស្រី​អ៊ុង សានស៊ូជី​ពិតជា​ត្រូវបាន​គេរាប់​បញ្ជូល​នៅក្នុង​ក្រុម​នៃ​ប្រទេស​មួយ​ចំនួន​ដែល​ទាត់ចោល​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ដែរឬ​យ៉ាងណា​នោះ?» «កូរ៉េខាងជើង អេរីត្រេ ស៊ីរី និង​ប៊ូរុនឌី គឺជា​រដ្ឋ​មិន​គោរព​សិទ្ធិ​មនុស្ស ដែល​បាន​រារាំង​កិច្ចការងារ​ស៊ើបអង្កេត​ឯករាជ្យ​ទៅ​លើការ​រំលោភ​សិទ្ធិមនុស្ស ហើយវា​នឹង​កា្លយ​ជាការ​សើច​ចំអក​ចំពោះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នោះ ដែល​បានធ្វើ​ដូចគ្នា​ដែរ​នោះ»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ