Search

Search form

មី​យ៉ាន់​ម៉ា ​បញ្ជា​ឲ្យ​ក្រុម​រ៉ូហ៊ីងយ៉ា ​ត្រឡប់​មក​លំនៅ​ដូច​ដើម​វិញ

Content image - Phnom Penh Post
ជ​នភៀស​ខ្លួន​​មូស្លីម​រ៉ូហ៊ីង​យ៉ារស់​នៅ​ក្នុង​ជំរំ​​ក្នុង​តំបន់​​ដី​គ្មាន​អ្នកកាន់កាប់​។ AFP

មី​យ៉ាន់​ម៉ា ​បញ្ជា​ឲ្យ​ក្រុម​រ៉ូហ៊ីងយ៉ា ​ត្រឡប់​មក​លំនៅ​ដូច​ដើម​វិញ

ក្រុងយ៉ាំងហ្គោន: រដ្ឋមន្ត្រី មួយរូប​នៃ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បញ្ជា​ឲ្យ​ក្រុម​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​មួយ​នៅ​ក្នុង​តំបន់​តាម​បណ្តោយ​ព្រំដែន​បង់ក្លាដែស​ថា ពួកគេ​គួរ​ទទួល​យក​នូវ​លក្ខ​ខណ្ឌ​ពី​រដ្ឋាភិបាល​ដើម្បី​វិល​ត្រឡប់​មក​មាតុភូមិ​វិញ ដោយ​បាន​ធ្វើ​ការ​ព្រមាន​ថា ពួកគេ​នឹង​ប្រឈម​មុខ​ជាមួយ «លទ្ធផល» បែប​ណាមួយ​ប្រសិន​បើ​ពួកគេ​ស្នាក់​នៅ​ទីកន្លែង ដែល​ពួកគេ​កំពុង​រស់នៅ​សព្វ​ថ្ងៃ​នេះ។

ខ្សែអាត់​វីដេអូ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហាក់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អនុរដ្ឋមន្ត្រី​មហាផ្ទៃ​មីយ៉ាន់ម៉ា លោក Aung Soe ដោះស្រាយ​ជាមួយ​ជន​ភៀស​ខ្លួន​ទាំង​នេះ តាមរយៈ​របង​ខ្សែ​លួស​បន្លា​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ក្រុម​ជនភៀសខ្លួន​ជិត ៧០ ម៉ឺន​នាក់ បាន​ស្វែងរក​កន្លែង​ជ្រកកោន​នៅក្នុង​ទឹកដី​បង់ក្លាដែស ចាប់​តាំង​ពី​ការ​បង្ក្រាប​មួយ​លើ​ក្រុម​ជន​ជាតិ​ភាគ​តិច​មូស្លីម​នៅ​ក្នុង​ទឹកដី​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​ទៅ​បាន​បង្ខំ​ឲ្យ​ពួកគេ​ចាក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។

ថ្វីបើ​មាន​យុទ្ធនាការ​យោធា​នេះ ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​អាច​ឈាន​ដល់​ការ​បោស​សម្អាត​ពូជសាសន៍​នោះ រដ្ឋាភិបាល​ទាំង ២ ប្រទេស បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ​ទៅ ដើម្បី​បញ្ជូន​ត្រឡប់​ជន​ភៀស​ខ្លួន​ទាំងអស់​ដែល​ទើប​តែ​មក​ដល់​ថ្មី។

ប៉ុន្តែ មនុស្ស​ជាច្រើន​ថា ពួកគេ​មិន​ចង់​វិលត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​នោះ​ទេ បើ​ល្គឹក​ណា រដ្ឋាភិបាល​មិន​យល់​ស្រប​ផ្តល់​សញ្ជាតិ​ដល់​ពួកគេ និង​ធានា​សុវត្ថិភាព​ឲ្យ​ពួកគេ​ទេ​នោះ។ មីយ៉ាន់ម៉ា ចាត់ទុក​ក្រុម​រ៉ូហ៊ីងយ៉ា​ជា​ជន​អន្តោ​ប្រវេសន៍​ពី​បង់ក្លាដែស៕

អត្ថបទគួរចាប់អារម្មណ៍