Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មេដឹកនាំ​ចិន និង​វៀតណាម​ឈាន​ដល់​ដំណោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

Content image - Phnom Penh Post
ប្រធានាធិបតី​ចិន​លោក ស៊ី ជីនភីង (ឆ្វេង) ចាប់ដៃ​ជាមួយ​សមភាគី រវៀតណាម លោក Nguyen PhuTrong នៅ​វិមាន​ប្រធានាធិបតី​ក្រុង​ហាណូយ។ ​AFP

មេដឹកនាំ​ចិន និង​វៀតណាម​ឈាន​ដល់​ដំណោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

ក្រុងហាណូយៈ ថា្នក់​ដឹកនាំ​កុម្មុយនីស្ត​ចិន និង​វៀតណាម​បាន​ឈាន​ដល់​ដំណោះ​ស្រាយ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​សារ​ព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ស្ម័គ្រចិត្ត ជួយ​សម្រុះ​សម្រួល​ក្នុង​ជម្លោះ​នោះ។

ប្រធានាធិបតី​ចិន លោក​ស៊ីជីនភីង បាន​ជួប​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត វៀតណាម​លោក Nguyen Phu Trong អំឡុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​លោក​ត្រាំ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នេះ ដែរ​នោះ។

ភ្នាក់ងារ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា ភាគី​ចិន និង​វៀតណាម បាន​ព្រមព្រៀង​ជាមួយគ្នា​ដោយ​ផ្អែក​ទៅ​លើ​ថ្នាក់​ដឹកនាំ​បក្ស និង​ថ្នាក់​ដឹកនាំ​ប្រទេស នៃ​ប្រទេស​ទាំងពីរ ដែល​ការ​ព្រមព្រៀង​នេះ​អាច​ជួយ​ឲ្យ​ពួកគេ​ក្នុងការ​គ្រប់គ្រង​បញ្ហា​សមុទ្រ​បាន​ល្អ ជួយ​ឲ្យ​មានការ​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្លូវ​សមុទ្រ​ដែល​រួម​មាន​ការ​អភិវឌ្ឍ​រួមគ្នា និង​អាច​ជួយ​ឲ្យ​ប្រទេស​ទាំង ២ អាច​ថែរ​ក្សា​ស្ថិរភាព និង​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង។

សេចក្ដីរាយការណ៍​នោះ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត អំពី​កិច្ច​ព្រមព្រៀង​នោះ​ទេ។

ប្រទេស​ចិន បាន​ទាមទារ​ស្ទើ​រតែ​ទាំងអស់​នូវ​ផ្ទៃ​សមុទ្រ​សំខាន់ ដែល​មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់​ក្នុង​តម្លៃ​ប្រមាណ​ជា ៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ហើយ​វា​ត្រូវ​បាន​គេ​ជឿ​ដែរ​ថា នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នោះ ក៏មាន​ធនធាន​ធម្មជាតិ​ដ៏ច្រើន​សម្បើម ដូចជា​ប្រេង និង​ឧស្ម័ន​ធម្មជាតិ។

វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និង​តៃវ៉ាន់ ក៏មាន​ការ​ទាមទារ​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ ហើយ​ជម្លោះ​មួយ​នេះ ត្រូវ​បាន​គេ​ប្រមើល​មើល​ថា គឺជា​មូលហេតុ​សក្ដានុពល​ក្នុងការ​បង្ក​ជម្លោះ​នៅ​ទី្វប​អាស៊ី។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ត្រាំ បាន​ជួប​លោក​ស៊ី នៅ​ក្រុង​ប៉េកាំង លោក​ក៏បាន​ជួប​លោក TranDaiQuang នៅ​ក្រុង​ហាណូយ​ដែរ៕

Xinhua

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ