ក្រុងបាងកក: នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុធ ចានអូចា បាន​ថ្លែង​ប្រាប់​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​នាយអគ្គ​សេនាធិការ​យោធា​ចម្រុះ​អាមេរិក​ថា រាជរដ្ឋាភិបាល កំពុង​ត្រៀម​ខ្លួន​រៀបចំ​ការ​បោះឆ្នោត​ខាងមុខ ខណៈ​ស្ថាប័ន​នីតិប្បញ្ញត្តិ កំពុង​ត្រួតពិនិត្យ​សើរើ​អំពី​ច្បាប់់​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត។

អ្នកនាំពាក្យ​រង​រដ្ឋាភិបាល លោក Werachon Sukondhapatipak បាន​ថ្លែងថា នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ជួប​ជាមួយ​ឧត្តម​សេនីយ៍ Joseph F Dunford Jr ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​នាយអគ្គ​សេនាធិការ​ចម្រុះ​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក នៅ​វិមាន​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ពុធ។

ឧត្តម​សេនីយ៍​ទោ Werachon បាន​ថ្លែង​ថា៖ «នាយក​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​កំណែ​ថ្នាក់​ដែល​អាច​នាំ​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​ប្រទេស អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ដ៏​រឹងមាំ និង​ប្រកប​ដោយ​ចីរភាព»។

ទន្ទឹម​នឹង​នោះ លោក​ឧត្តមសេនីយ៍ Joseph F Dunford ក៏បាន​ថ្លែងថា ខ្ញុំ​ពិតជា​ត្រូវ​បាន លើក​ទឹកចិត្ត​ឲ្យ​មក​ទស្សនកិច្ច នៅ​ប្រទេស​ថៃ​តាមរយៈ​ការ​ប្តេជ្ញា​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ថា ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ នឹង​នាំ​ឲ្យ​យើង​ឈាន​ទៅ​រក​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​យើង​កាន់​តែ​ស៊ី​ជម្រៅ៕