Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ចិន​ ដាក់​ទោស​មនុស្ស​ជិត​ ១,២​ លាន​នាក់

យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ចិន​ ដាក់​ទោស​មនុស្ស​ជិត​ ១,២​ លាន​នាក់

ក្រុងប៉េកាំងៈ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ថា​មនុស្ស​ជិត ១,២ ​លាន​នាក់​ត្រូវ​បាន​ដាក់​ទោស​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​កំពុង​បន្ត​នៅ​ចិន​ដោយ​បាន​សន្យា​ថា​រដ្ឋាភិបាល​នឹង​បង្កើន​កិច្ចប្រឹងប្រែង​នោះ​ទ្វេដង​ដែល​អ្នក​ខ្លះ​និយាយ​ថា​នេះ​គឺជា​ការ​បោស​សម្អាត​ខាង​ផ្នែក​នយោបាយ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​គណៈកម្មការ​មជ្ឈិម​ទទួល​បន្ទុក​ត្រួតពិនិត្យ​វិន័យ​ (CCDI) និយាយ​ថា​ជា​ផ្នែក​នៃ​យុទ្ធនាការ​នោះ​អ្នក​រត់​គេច​ខ្លួន​ជិត​ ២៦០០ ​នាក់​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ ឬ ​ធ្វើ​មាតុភូមិ​និវត្តន៍ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជា​ទឹកប្រាក់​ ១,២​ ពាន់​លាន​ត្រូវ​បាន​រកឃើញ​។

ចិន​មាន​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ប្រទេស​ ៤៨ ​នៅក្នុង​នោះ​មាន​អេស្ប៉ាញ​ អ៊ីតាលី​ និង​បារាំង​ដែល​បាន​ប្រគល់​អ្នក​រត់​គេច​ខ្លួន​ម្នាក់​ឲ្យ​ចិន​វិញ​កាលពី​ខែ​កញ្ញា​ឆ្នាំ​ទៅ។

បើ​យោង​តាម​​​​ព័ត៌មាន​កំណត់​ហេតុ​ខ្លី​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​នោះ​បាន​ឲ្យ​ដឹង​ថា​ដោយ​ថ្លែង​នៅឯ​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ចន្ទ​លោក​ Luo Dongchuan ជា​មន្ត្រី​ជាន់ខ្ពស់​ CCDI​ បាន​ប្តេជ្ញា​ថា​យុទ្ធនាការ​នោះ​នឹង​បន្ត​ដោយ​បាន​និយាយ​ថា​រដ្ឋាភិបាល​គួរ​បន្ត​ជំរុញ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​៕ PSA

0

Comments

Please, login or register to post a comment