ក្រុងអូស្លូៈ រដ្ឋមន្ត្រីយុតិ្តធម៌ន័រវែស បានប្រកាសលាលែងពីតំណែងរបស់លោកស្រី នៅថ្ងៃអង្គារនេះ ដោយបានគេចចេញវិបត្តិនៅក្នុងជួររដ្ឋាភិបាលដ៏មានសក្តានុពល ក្រោយពីលោកស្រី បានបោះពុម្ពផ្សាយបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក។
លោកស្រី Sylvi Listhaug ដែលត្រូវបានគេបណ្តេញចេញតំណែងមួយសប្តាហ៍ បានប្រកាសការលាលែងពីតំណែងរបស់លោកស្រី នៅលើបណ្តាញផ្សព្វផ្សាយសង្គម ដោយបានរារាំងនាយករដ្ឋមន្ត្រីអភិរក្សលោក Erna Solberg មិនឲ្យកោះហៅឲ្យមានការបោះឆ្នោតសម្តែងការទុកចិត្តលើរដ្ឋាភិបាលដែលលទ្ធផល មិនប្រាកដប្រជានោះ។
លោកស្រី Listhaug នៃគណបក្សរីកចម្រើនប្រឆាំងអន្តោប្រវេសន៍ បានប្រកាសបដិសេធការស៊ើបអង្កេតរកដាក់ទោសរបស់បក្សប្រឆំាងដែលមានបំណងធ្វើឲ្យលោកស្រី រក្សាភាពស្ងៀស្ងាត់។
លោកស្រី បានសរសេរនៅលើគេហទំព័រហ្វេសប៊ុកថា៖«ខ្ញុំលាលែងពីតំណែង ប៉ុន្តែខ្ញុំប្តេជ្ញាថាមិននៅស្ងាត់ស្ងៀមនៅក្នុងសភាទេ»៕ PSA