ក្រុងបាងកក: ប្រធានសភា​ថៃ (NLA) បាន​ឲ្យ​ដឹងថា សភា​ជាតិ (NLA) ទំនង​ជា​មិន​ទាត់​ចោល​សេចក្តី​ព្រាង​ច្បាប់ ២ សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​និង​ការ​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវ​តែ​ទទួល​បាន​ការ​អនុម័ត ដើម្បី​ការ​បោះឆ្នោត​ទូទៅ​ខាងមុខ អាច​ធ្វើ​ឡើង​នា​ចុង​ឆ្នាំ​នេះ ឬ នៅ​ដើម​ឆ្នាំ ២០១៩។

រដ្ឋសភា ក៏​កំពុង​ព្យាយាម​បញ្ចប់​ភាព​ចន្លោះ​ប្រហោង​ខាង​ផ្លូវច្បាប់​នៅ​ក្នុង​ច្បាប់​ស្តីពី​ស្ថាប័ន​ព្រឹទ្ធសភា ដើម្បី​រារាំង​មនុស្ស ដែល​មាន​ចំណង​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ​ពី​ការ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា។

NLA ចាំបាច់​ត្រូវតែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា សភា​ដែល មាន​សមាជិក​តែង​តាំង ២៥០ នាក់​បម្រើការ​សម្រាប់​អាណត្តិ ៥ ឆ្នាំ អំឡុង​សម័យកាល​ជា​ចន្លោះ ក្រោយ​ការ​បោះឆ្នោត​មួយ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ នឹង​មិន​មាន «ក្រុម​អ្នក​បម្រើ​ដាច់​ថ្លៃ» ដែល​រណប​ជាមួយ​គណបក្ស​នយោបាយ​នានា​ឡើយ។

នេះ​ដោយសារតែ​សមាជិក​ព្រឹទ្ធសភា ២៥០ រូប​ដែល​ត្រូវ​បាន​តែង​តាំង​នឹង​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ពី «ខាងក្រៅ​បក្ស»។ ពួកគេ​ក៏​នឹង​ត្រួត​ពិនិត្យ​មើល​ការ​អនុវត្ត​កំណែ​ទម្រង់​យុទ្ធសាស្ត្រ ដោយ​ដាក់​សម្ពាធ​លើ NLA ឲ្យ​ដាក់​អ្នក​នយោបាយ និង​បក្ខពួក​របស់​ពួកគេ​ឲ្យ​នៅ​ដោយ​ឡែក​ពីគ្នា។

ប្រធាន NLA លោក Somchai Sawangkarn បាន​ថ្លែង​ថា គណៈ​ក្រុម​ប្រឹក្សា​រួម​មួយ ដែល​មាន​អ្នក​តំណាង ១១ នាក់​ពី NLA គណៈ​កម្មាធិការ CDC និង EC កំពុង​ពិភាក្សា ច្បាប់ ២ នោះ៕